ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុម័តលើលើ “សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ”។ សេចក្តីព្រាងច្បាប់នេះ ដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានា រ៉ាប់រងនិងសោធនឯកជន...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែត នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ ដោយយោងទៅតាមស្ថានភាព នៃការរឹតបន្តឹងថ្មីរបស់អាមេរិក លើមន្ត្រីាការទូតចិន។ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងតម្រូវឲ្យមន្ត្រីការទូតជាន់ខ្ពស់ចិន ត្រូវតែទទួលបានការអនុម័ត ពីក្រសួងការបរទេសអាមេរិក មុនពេលធ្វើដំណើរទស្សនកិច្ច បរិវេណសាកលវិទ្យាល័យ ឬក៏ប្រារព្ធធ្វើព្រឹត្តិការណ៍វប្បធម៌ ជាមួយមនុស្សជាង ៥០នាក់...
ភ្នំពេញ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដើម្បីលើកកម្ពស់ការយល់ដឹង ពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក សៅ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានប្ដេជ្ញាបន្តអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន ដែលធានារ៉ាប់រងលើដំណាំស្រូវ នៅកម្ពុជា។ ក្នុងជំនួបជាមួយលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវេង សាខុនបានថ្លែងថា...
បរទេស៖ កងកម្លាំងការពារតំបន់ឆ្នេររបស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងតែស្វែងរកកប៉ាល់ ដឹកទំនិញមួយគ្រឿង ដែលបានបាត់នៅសមុទ្រចិនខាងកើត ក្រោយពីជួយសង្គ្រោះ បានមនុស្សម្នាក់ក្នុងចំណោម បុគ្គលិកលើនាវា ៤៣នាក់ ដែលគេជឿថា បានជិះលើនាវានៅពេល ដែលព្យុះទីហ្វុងវាយប្រហារតំបន់។ មន្ត្រីជំនាញជប៉ុននិយាយថា បុរសដែលជួយសង្គ្រោះ បានជាជនជាតិហ្វីលីពីនវ័យ ៤៥ឆ្នាំ និងត្រូវបានទូកល្បាត កងកម្លាំងការពារតំបន់ឆ្នេរស្រង់ ឡើងកាលពីយប់ថ្ងៃពុធ ក្នុងកំពុងតែអណ្ដែតចុះឡើងក្នុងទឹក...
បរទេស៖ ក្នុងសកម្មភាពមួយដែលត្រូវគេរំពឹងថា នឹងធ្វើឲ្យជាប់គាំងកាន់តែខ្លាំង នូវចំណងមិត្តភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសការរឹតបន្តឹងថ្មីលើ សកម្មភាពរបស់មន្ត្រីការទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថាការរឹតបន្តឹងនេះ គឺជាការឆ្លើយតបចំពោះការ រឹតបន្តឹងទាំងឡាយដែល សាធារណរដ្ឋប្រជាមានិតចិន បានដាក់ជាយូរមកហើយ លើមន្ត្រីការទូតអាមេរិក ដែលធ្វើការងារនៅក្នុងប្រទេសចិន។...
កំពង់ចាម៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ស្តីពីវិធានការគ្រប់គ្រង...
ភ្នំពេញ៖ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យ ភ្ជុំបិណ្ឌដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរ នាថ្ងៃទី៤ខែ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ។ សម្តេចតេជោបន្តថា ក្រៅពីសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋនិងទេសចរ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសថៃឡង់ដ៏ បានកត់សម្គាល់ឃើញថា មានរយៈពេល១០០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងស្រុក ទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ចនៅតែប្រឈម មុខខ្លាំងដោយសារឆ្លងជំងឺ ខណៈដែលប្រទេសថៃឡង់ដ៏ បានផ្អាកសម្រាប់វិស័យទេសចរណ៍ និងការនាំចេញ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ មិនបានកត់ត្រាថាមានអ្នកឆ្លងជំងឺជាសហគមន៍ណាមួយឡើយ...
ភ្នំពេញ៖ នៅពេលចាប់ផ្តើមបើក កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីបានប្រកាស ពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ។ ការសាងសង់នេះនឹងជួយ កែលំអហេដ្ឋារចនាសម្ព័ន្ធខេត្តផង និងផ្តល់ការងារដល់ប្រជាជន ដែលអាចប៉ះពាល់ដោយកូវីដ១៩ ផងដែរ ។ថវិកានេះកសាងផ្លូវ ៣៨ខ្សែ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ...