ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤០៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងអំពឡុងពេលជាង ១សប្តាហ៍កន្លងមកនេះ ។ អង្គការអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបាននាំមកកាន់ឆ្នេរសមុទ្រវិញ ដោយក្រុមឆ្មាំសមុទ្រនៅលីប៊ី ។ អង្គការខាងលើបានបញ្ជាក់ថា សរុបជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២១៥នាក់ និងមានអ្នកឆ្លងជំងឺថ្មី ចំនួន៤២.៦៥៩នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ត្រឹមមួយថ្ងៃសោះ គឺមានចំនួនកើនឡើងទ្វេដង ដែលបានរាយការណ៍ឲ្យដឹង នៅមុននេះមួយថ្ងៃ នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៥៥៣នាក់...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការោគប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងដល់ ២៩.៨៣៣នាក់ នៅទូទាំងទ្វីបអាហ្វ្រិក ខណៈដែលអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.២៥២.៥៥២នាក់ ។ មជ្ឈមណ្ឌលបានកត់សម្គាល់ថា ប្រទេសចំនួន៥នៅទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩ជាង ៧០ភាគរយ មាន អាហ្វ្រិកខាងត្បូង...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៥ ដែលជាសេចក្តីព្រាងច្បាប់ ដែលស្នើដោយរាជរដ្ឋាភិបាល បញ្ជូនមករដ្ឋសភា។ របៀបវារៈចំនួន៥ ដែលជាសេចក្តីព្រាងច្បាប់ ដែលស្នើដោយរាជរដ្ឋាភិបាល បញ្ជូនមករដ្ឋសភាពិនិត្យ និងពិភាក្សានោះរួមមានដូចជា៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម...
ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំដាក់ឲ្យដំណើរការ ជាផ្លូវការនូវការដំឡើង កម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម)។ សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព» ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២...
ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧រូប ដែលកំពុងសិក្សានៅសាលា បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី ទទួលបានចំណាត់ថ្នាក់លេខ ៣ក្នុងចំណោម ៧ប្រទេស (ក្រុមគ្មានរថពាសដែក) ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិ លើទី៦ VI International Army’s Game 2020 លើវិញ្ញាសារទ័ពឆត្រយោង( Airborne...
បរទេស៖ លោកស្រី Kayleigh McEnany ជាលេខាធិការទទួលបន្ទុក សារព័ត៌មានរបស់សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍ថា ប្រទេសរុស្ស៊ី ត្រូវតែគោរពអធិបតេយ្យភាព របស់ប្រទេសបេឡារុស និងសិទ្ធិប្រជាជនរបស់ប្រទេសនេះ ក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ពួកគេ។ លោកស្រី Kayleigh McEnany ក៏បាននិយាយប្រាប់ អ្នកសារព័ត៌មានផងដែរថា មេដឹកនាំនានារបស់អតីត សាធារណរដ្ឋសូវៀតបេឡារុស គួរតែយកចិត្តទុកដាក់ចំពោះ...
បរទេស៖ នៅថ្ងៃពុធនេះទិន្នន័យចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាលនៃ ប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃ អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសបានកើនឡើងដល់ ៣.៧៦៩.៥២៣នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦.៣៣៣នាក់ ។ ករណីថ្មីមានចំនួនទៅដល់ ៧៨,៣៥៧ ករណីនិងអ្នកស្លាប់ ១.០៤៥ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះនៅទូទាំងប្រទេស។ មានករណីកំពុងព្យាបាល ៨០១.២៨២ករណី នៅទូទាំងប្រទេសខណៈដែលមនុស្ស...