ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះជនចង្រៃដែលបាន ដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំ នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ សីហាថា «កាលពីថ្ងៃអាទិត្យម្សិលមិញ មានជនចង្រៃ បានដើរដកដើមផ្កាក្រដាស...
ភ្នំពេញ៖ KOICA ដែលជាទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ឈានមុខគេរបស់ប្រទេសកូរ៉េ បានឧបត្ថម្ភ ជាឧបករណ៍សង្គ្រោះបន្ទាន់ សម្រាប់សន្តិសុខស្បៀង និងការឆ្លើយតបទៅនឹង Covid-19 ចំពោះប្រជាជនងាយរងគ្រោះនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៨ ខែសីហា KOICA បានបង្កើតឧបករណ៍ផលិតក្នុងស្រុក ដែលត្រូវបានជ្រើសរើស...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា របាយការណ៍ចេញដោយរដ្ឋាភិបាល បានឲ្យដឹងថា សរុបពលរដ្ឋចំនួន២៥១នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលកើតឡើង ដោយសារភ្លៀងធ្លាក់នារដូវស្សានេះ និងបង្កឲ្យមានទឹកជន់នៅផ្នែកជាច្រើន នៅក្នុងប្រទេសបង់ក្លាដេស ។ របាយការណ៍ប្រចាំថ្ងៃ អំពីគ្រោះទឹកជំនន់បានឲ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់សុខាភិបាល និងបន្ទប់ត្រួតពិនិត្យ របស់ប្រទេស ស្ថិតក្រោមអគ្គនាយកដ្ឋាន សេវាកម្មសុខភាព បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន បង់ចំណែករបស់ពួកគេ ដោយយុត្តិធម៌នៅពេលនិយាយអំពីការការពារតម្លៃរួមរបស់ពួកគេ។ លោក Robert O’Brien ជំនួយការប្រធានាធិបតីលោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានលើកឡើងថាប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថាវាមិនអាចគ្រាន់តែជាការសរសេរមូលប្បទានប័ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ លោក Robert O’Brien បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិក សហរដ្ឋអាមេរិកថា“ យើងចង់ធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តរបស់យើងទទួលបន្ទុក និងបង់ចំណែករបស់ពួកគេ...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការអន្តរាគមន៍ជាតិ របស់ប្រទេសឡាវ សម្រាប់កិច្ចការទប់ស្កាត់ និងត្រួតពិនិត្យជំងឺ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា តាមការត្រួតពិនិត្យ មានពលរដ្ឋចំនួន២.៧០៩នាក់ ត្រូវបានដាក់ឲ្យដឹងដាច់ដោយឡែកពីគេ ស្របពេលដែលជំងឺកូវីដ១៩ កំពុងបង្កការបញ្ហាជាច្រើន ។ លោក Sisavath Soutthaniraxay អគ្គនាយករង នៃនាយកដ្ឋានត្រួតពិនិត្យជំងឺឆ្លង...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ កើតឡើងនៅចម្ងាយ៦គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏ខេត្ត Guihing Proper ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៧និង៤៤នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ ។ គ្រោះរញ្ជួយដីនេះ មានជម្រៅ៣៥,១៦គីឡូម៉ែត្រ ។ បើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៦៦៩៣ដឺក្រេ...
ភ្នំពេញ ៖ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានថ្លែងថា កម្ពុជាមិនបានខ្វល់ នឹងរបាយការណ៍របស់អាមេរិក ដែលដាក់ឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ទាក់ទងការជួញដូរមនុស្សនោះទេ ។ លោកថា អ្វីដែលសំខាន់ គឺកម្ពុជាខ្លួនឯងខិតខំធ្វើយ៉ាងណាទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះ ដោយសារការជួញដូរនេះ ឲ្យកាន់តែមានប្រសិទ្ធភាព បំផុត។ នេះជាការថ្លែង...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់៤០៨.៤២៦នាក់ និងមានអ្នកស្លាប់ចំនួន៨.៤៥៧នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ។ ក្រសួងបានឲ្យដឹងថា ករណី៧.១៨៧ករណី និងមានអ្នកស្លាប់ចំនួន១០៤នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្នុងចំណោមករណីថ្មីនេះដែរ មាន៣.៨៨៧នាក់ ត្រូវបានបញ្ជាក់ឲ្យដឹងនៅខេត្ត Buenos Aires និងមាន១.២៣៥នាក់ នៅក្រុង...