ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបលើសពី៤ម៉ឺននាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់៤០៨.៤២៦នាក់ និងមានអ្នកស្លាប់ចំនួន៨.៤៥៧នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ។

ក្រសួងបានឲ្យដឹងថា ករណី៧.១៨៧ករណី និងមានអ្នកស្លាប់ចំនួន១០៤នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្នុងចំណោមករណីថ្មីនេះដែរ មាន៣.៨៨៧នាក់ ត្រូវបានបញ្ជាក់ឲ្យដឹងនៅខេត្ត Buenos Aires និងមាន១.២៣៥នាក់ នៅក្រុង Buenos Aires ។

ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន២.២៣២នាក់ បានកំពុងសម្រាកនៅមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន២៩៤.០០៧នាក់ បានជាសះស្បើយពីជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top