ព័ត៌មានអន្តរជាតិ

គ្រោះទឺកជំនន់នៅបង់ដេស បណ្តាលឲ្យស្លាប់ មនុស្សរហូតដល់២៥១នាក់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា របាយការណ៍ចេញដោយរដ្ឋាភិបាល បានឲ្យដឹងថា សរុបពលរដ្ឋចំនួន២៥១នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលកើតឡើង ដោយសារភ្លៀងធ្លាក់នារដូវស្សានេះ និងបង្កឲ្យមានទឹកជន់នៅផ្នែកជាច្រើន នៅក្នុងប្រទេសបង់ក្លាដេស ។

របាយការណ៍ប្រចាំថ្ងៃ អំពីគ្រោះទឹកជំនន់បានឲ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់សុខាភិបាល និងបន្ទប់ត្រួតពិនិត្យ របស់ប្រទេស ស្ថិតក្រោមអគ្គនាយកដ្ឋាន សេវាកម្មសុខភាព បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់បាន រលកបោកបក់រសាត់ដោយទឹកជំនន់ គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា បានប្រកាសថា បានស្លាប់ និងកើតឡើងនៅក្នុងស្រុក ចំនួន៣៣របស់ប្រទេស បង់ក្លាដេស ។

ក្រុមអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះភាគច្រើន ត្រូវបានលង់ទឹក ប៉ុន្តែមានអ្នកខ្លះស្លាប់ដោយសារសត្វពស់ចឹក និងរន្ទះបាញ់ នៅក្នុងតំបន់ដែលរងការវាយប្រហារដោយគ្រោះទឹកជំនន់ ។

ក្រៅពីស្លាប់មនុស្ស គ្រោះទឹកជំនន់ បានបំផ្លាញដល់ផ្ទៃដីដំាដុះ ដែលគិតជាទឹកប្រាក់អស់ប្រមាណ១៥៦.៤លានដុល្លារ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top