ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃ បន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ…រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក…ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…! មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវចាត់ ចែងកម្លាំងសមត្ថកិច្ចយាមប្រចាំការ និងឃ្លាំមើលសកម្មភាព ពីខាងក្រៅមណ្ឌលចត្តាឡីស័ក ដើម្បីជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ទូទាំងប្រទេសឲ្យបានហ្មត់ចត់។ ការស្នើនេះដោយសារកន្លងមក មានស្ត្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ទៀត លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្របានព្រមានថា អតិថិជនចិនអាចធ្វើពហិកា ជាមួយក្រុមហ៊ុន Apple ប្រសិនបើសហរដ្ឋអាមេរិក ហាមឃាត់ទៅលើកម្មវិធី WeChat ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ក្នុងខែនេះ បានប្រកាសហាមប្រាម ដោយចាប់ពីពាក់កណ្តាល...
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីជាការ បោះឆ្នោតកន្លងទៅ មានគេទទួលស្គាល់ក៏ដោយ ក៏គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់ ដើម្បីឲ្យការបោះឆ្នោត កាន់តែប្រសើរ ធានាសុវត្ថិភាព សន្តិភាព និងឲ្យមិនបែកបាក់ផ្ទៃក្នុង។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា យោងតាមការស្រាវជ្រាវមួយ ដែលបានប្រកាសឲ្យដឹង នៅក្នុងសប្តាហ៍នេះថា ក្នុងអំឡុងពេល ដែលមានជំងឺការឆ្លងរាលដាលជំងឺកូវីដ១៩ អត្រាមរណភាព ក្នុងចំណោមពលរដ្ឋដែលស្បែកស មានអត្រាស្លាប់ទាបជាង អ្នកដែលមានស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ។ ការស្រាវជ្រាវបានបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីកែច្នៃ តាមបែបផែនវិទ្យាសាស្ត្រ រាជបណ្ឌិតសភាជាតិ កាលពីថ្ងៃចន្ទ ដោយប្រើប្រាស់នូវគំរូជាច្រើន...
ភ្នំពេញ ៖ យោងតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ មានករណីកូនប្រុសបង្កើតម្នាក់ បានសម្លាប់ម្តាយ ដោយកាត់ក្បាលចេញពីដងខ្លួន នៅក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ...
បរទេស៖ ប្រទេសរុស្ស៊ី នឹងបណ្ដេញមន្ត្រីការទូតមួយរូប ចេញពីស្ថានទូតន័រវេសក្នុងទីក្រុងមូស្គូ ហើយនេះ គឺជាសកម្មភាពថ្មីមួយ ក្រោយទីក្រុងអូស្លូ បានបណ្តេញមន្ត្រីការទូតរុស្ស៊ីមួយរូប ពីបទសង្ស័យស៊ើបការណ៍សម្ងាត់ នេះបើយោងតាមការនិយាយប្រាប់ឲ្យដឹង ពីក្រសួងការបរទេស ក្នុងប្រទេសទាំងពីរ នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មន្ត្រីការទូតន័រវេស មានពេល៣ថ្ងៃចាកចេញ ពីប្រទេសរុស្ស៊ី ហើយនេះគឺជាការឆ្លើយតប ចំពោះការបណ្តេញ មន្ត្រីការទូតរុស្ស៊ីមួយរូប...
ភ្នំពេញ ៖ ដោយសារទ្រាំមិនបាន សាច់ញាតិរបស់តិម្ចាស់ក្លឹប កំសាន្ត W Ktv បានស្នើលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយដោះស្រាយអ្នកកាសែតអនឡាញ ឈ្មោះកបិលមហាព្រហ្ម ដែលតែងតែមកជំរិតទារប្រាក់ញយដង។ បើតាមហ្វេសប៊ុក លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៩ សីហា រៀបរាប់ថា មានមនុស្សបានសុំប្តឹង ចំពោះក្រុមព័ត៌មានonline មួយបានមកអុកឡុក កោសរូស...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយគឺថា លោក Chadwick Boseman ដែលជាតារាសម្តែងឈានមុខគេ ក្នុងខ្សែភាពយន្តរឿង Black Panther ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ។ Chadwick Boseman តួឯកក្នុងរឿង “Black Panther”...
ភ្នំពេញ៖ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើស ទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើស ទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ យោងតាមគេហទំព័រហ្វេសប៊ុក...