ព័ត៌មានជាតិ

សាច់ញាតិម្ចាស់ក្លឹប W Ktv ស្នើរដ្ឋមន្រ្តីព័ត៌មានដោះ ស្រាយអ្នកកាសែតកបិលមហាព្រហ្ម ដែលមកជំរិតទារប្រាក់

ភ្នំពេញ ៖ ដោយសារទ្រាំមិនបាន សាច់ញាតិរបស់តិម្ចាស់ក្លឹប កំសាន្ត W Ktv បានស្នើលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយដោះស្រាយអ្នកកាសែតអនឡាញ ឈ្មោះកបិលមហាព្រហ្ម ដែលតែងតែមកជំរិតទារប្រាក់ញយដង។

បើតាមហ្វេសប៊ុក លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៩ សីហា រៀបរាប់ថា មានមនុស្សបានសុំប្តឹង ចំពោះក្រុមព័ត៌មានonline មួយបានមកអុកឡុក កោសរូស ហាងបងប្អូនខ្លួនគឺឈ្មោះ W Ktv ដែលមានទីតាំងនៅជំហៀង ម៉ុងឌីយ៉ាល់។ Page នោះ មានឈ្មោះកបិលមហាព្រហ្ម។

សាច់ញាតិខាងលើរៀបរាប់ថា “វាមកឡាំប៉ា រាល់អាទិត្យឲ្យលុយវារាល់អាទិត្យ ។ ពេលនេះ ទ្រាំលែងបានហើយ សូមលោកពូ ជួយដោះស្រាយផង កុំឲ្យខូចដល់អ្នកព័ត៌មានល្អៗអី”។

ចំពោះករណីនេះ លោក ខៀវ កាញ៉ារីទ្ធ លើកឡើងថា នេះជាបណ្តឹងដែលលោក ទទួលបានទាំងព្រឹក។

លោកថា “តើអ្នកដែលយកឈ្មោះកាសែត ទៅរកស៊ីរបៀបនេះចេះខ្មាសអៀនខ្លះទេ ?”៕

To Top