សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការព្រួយបារម្ភកំពុងកើនឡើង លើបញ្ហាខ្វះគ្រែមន្ទីរពេទ្យ ដែលអាចកើតមាន នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលករណីវីរុសប្រចាំថ្ងៃថ្មី កំពុងតែកើនឡើង ក្នុងអត្រាប្រកាសអាសន្ន ដោយអ្នកជំងឺទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចាប់តាំងពីថ្ងៃទី១៤ ខែសីហា ករណីនៃជំងឺកូវីដ-១៩ របស់ប្រទេសនេះ មានចំនួន ៣ ខ្ទង់ ដោយមានករណីថ្មីចំនួន ៣.១៧៥ ករណីត្រូវបានរាយការណ៍ នៅទូទាំងប្រទេសក្នុងរយៈពេល...
ភ្នំពេញ៖ តារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នឹងបញ្ជាក់ពីមូលហេតុ នៃការចូលផលិតកម្ម Galaxy Navatra នៅរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលោក បានប្រកាសចូលក្នុងផលិតកម្មនេះ ក្រោយរួមរស់ ជាមួយផលិតកម្មធំហង្សមាស អស់២៣ឆ្នាំមក។ ក្នុងពិធីស្វាគមន៍ បង្ហាញមុខតារាចម្រៀង ព្រាប សុវត្ថិ ជាផ្លូវការនាល្ងាចថ្ងៃទី២៥...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ស្ថានទូតរបស់រុស្ស៊ី ប្រចាំនៅក្នុងទីក្រុង វៀនណា នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាជុំវិញអ្វីដែលខ្លួននិយាយថា ជាការសម្រេចចិត្តគ្មានមូលដ្ឋានគ្រឹះធ្វើឡើងដោយអាជ្ញាធរអូទ្រីស បណ្ដេញមន្ត្រីការ ទូតរុស្ស៊ីមួយរូប។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន National Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងសប្ដាហ៍នេះ ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាគ្នារវាងរដ្ឋាភិបាលទាំងពីរ ដើម្បីសម្រេចបានរដ្ឋពីរដែលបានចរចាគ្នា។ ដោយសំដៅដល់កិច្ចព្រមព្រៀងគាំទ្រដោយអាមេរិក នៅពេលអ៊ីស្រាអែលយល់ព្រមជាមួយសហភាពអារ៉ាប់រួម ជំរុញឲ្យមានចំណងមិត្តភាពពេញលេញនោះ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dominic Raab...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas គ្រោងធ្វើការពិភាក្សាគ្នាអំពីជម្លោះឧស្ម័នធម្មជាតិ នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅក្នុងទីក្រុងអាតែន និងទីក្រុងអង់ការ៉ា នាថ្ងៃអង្គារសប្ដាហ៍នេះ នេះបើយោងតាមសម្តីមន្ត្រីនាំពាក្យក្រសួងមួយរូបនិយាយប្រាប់នៅថ្ងៃចន្ទនេះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់រូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមនៅក្នុងសន្និសីទកាសែតរបស់រេដ្ឋាភិបាលមួយថា ប្រទេសអាល្លឺម៉ង់ មានការសោកស្តាយចំពោះការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ា ពង្រីកសកម្មភាពនាវារុករកឧស្ម័នធម្មជាតិ នៅក្នុងសមុទ្រមេឌីទែរ៉ានេភាគខាងកើតនោះ។ គួរបញ្ជាក់ថា ភាពតានតឹងរវាងសមាជិកអង្គការណាតូ គឺប្រទេសក្រិកនិងប្រទេសតួកគី នាពេលថ្មីៗនេះ បានកើនខ្លាំងឡើង...
Chongqing៖ នាយករដ្ឋមន្ត្រីចិនលោកលី ខឹឈាង បានសង្កត់ធ្ងន់លើការងារ រឹងមាំក្នុងការគ្រប់គ្រង និងជួយសង្គ្រោះអំឡុង ពេលគ្រោះទឹកជំនន់ ក៏ដូចជាការស្តារ កសាងឡើងវិញ និងបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងសន្ទុះនៃការស្តារសេដ្ឋកិច្ចឡើងវិញ ចំពេលមានការកែទម្រង់ និងការបើកចំហ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បាន ឱ្យដឹងថា លោកលី ក៏ជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
នាពេលថ្មីៗនេះ ក្រុមការងារកសិដ្ឋានគិរីសួគ៌ (Kirisu Farm) បានយកទឹកដោះគោ សុទ្ធស្រស់ ពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋាន ក្នុងខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីណែនាំទឹកដោះគោស្រស់ និងសុទ្ធបំផុត របស់កម្ពុជានេះ មកកាន់ទីផ្សារមួយចំនួន ដូចជាហាងកាហ្វេ និងភោជនីយដ្ឋាននានា ។ អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូត...
សេអ៊ូល៖ កូរ៉េខាងជើង បានទាមទារការសុំទោស និងសំណងរបស់ជប៉ុន ចំពោះការសម្លាប់កម្មករកូរ៉េដោយបង្ខំ ក្នុងការលិចនាវាជប៉ុន ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ បន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ ។ អ្នកនាំពាក្យសមាគម ជនរងគ្រោះកូរ៉េនៃការ បង្ខំឲ្យធ្វើសេចក្តីព្រាង និងក្រុមគ្រួសារនៅសេសសល់ ដែលជាអង្គការរបស់កូរ៉េខាងជើង បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួបលើកទី ៧៥ នៃការលិចនាវា Ukishima Maru និងការសម្លាប់ប្រជាជនកូរ៉េនៅលើនាវា។...