ព័ត៌មានអន្តរជាតិ

រុស្ស៊ីតវ៉ា ការសម្រេចចិត្ត របស់ប្រទេសអូទ្រីស បណ្ដេញ មន្ត្រីការទូតរុស្ស៊ី

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ស្ថានទូតរបស់រុស្ស៊ី ប្រចាំនៅក្នុងទីក្រុង វៀនណា នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាជុំវិញអ្វីដែលខ្លួននិយាយថា ជាការសម្រេចចិត្តគ្មានមូលដ្ឋានគ្រឹះធ្វើឡើងដោយអាជ្ញាធរអូទ្រីស បណ្ដេញមន្ត្រីការ ទូតរុស្ស៊ីមួយរូប។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន National Post នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសបាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីការទូត របស់ប្រទេសរុស្ស៊ីមួយរូប ត្រូវបានទុកពេលរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឲ្យចាកចេញពីប្រទេសអូទ្រីស។

នៅក្នុងការឆ្លើយតបលើបណ្ដាញ សង្គមធ្វីតធ័រ ស្ថានទូតរុស្ស៊ីបាននិយាយថា “យើងមានការខឹងជាខ្លាំង ចំពោះការសម្រេចចិត្តមិនសមស្របរបស់អាជ្ញាធរអូទ្រីស ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព ដ៏មានអំណោយផលល្អ” ហើយក្រោយមក ទីក្រុងមូស្គូក៏អនុវត្តតាម ដោយធ្វើការបណ្ដេញមន្ត្រីការទូតអូទ្រីសមួយរូប ដើម្បីទុកជាការសងសឹក ៕ ប្រែសម្រួល៖ប៉ាង កុង

To Top