ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមធ្វើការវិនិច្ឆ័យ ទៅលើវ៉ាក់សាំង លើមនុស្សដែលបានផលិតឡើង ដោយប្រទេសចិន ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនឹងមានអ្នកចូលរួមច្រើន ដែលជាអ្នកជំងឺចំនួន១.៦២០នាក់ ។ បេក្ខភាពវ៉ាក់សាំង បានផលិតឡើង...
ភ្នំពេញ : លោកឧត្តមសេនីយ៍ត្រី ចូលក្នុងហាងអង្គុយផឹកស៊ី មិនបានប៉ុន្មានផង ធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ័យខ្លាចក្រោយ ឧត្តមសេនីយ៍រូបនេះ បានដកកាំភ្លើងភ្ជង់ នារីស្រស់សោភា ជាម្ចាស់ហាង ក្រោយលោមស្នេហ៍នាងមិនបាន ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ...
ភ្នំពេញ : ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ រថយន្តធុនធំ បើកក្នុងល្បឿនលឿនចុះចំណោត ហើយគ្រប់គ្រងស្ថានការណ៍ មិនបានដាច់ហ្វ្រាំង បណ្ដាលអោយបុករះ រថយន្តដឹកកម្មករចំនួន ៣ គ្រឿងក្នុងនោះស្ត្រីម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល និងម៉ូតូ ៤ គ្រឿងទៀត រកការខូចខាតទាំងស្រុង។ ហេតុការណ៍នេះដែរ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែសីហា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា អង្គការសហប្រជាជាតិ (UN) បានលើកកាលពីថ្ងៃអង្គារ ដោយមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាគ្រោះទឹកជំនន់ ដែលបានកើតឡើង នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី ដែលមានប្រទេសបង់ក្លាដេស សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) ឥណ្ឌា ដែលបានសម្តែងនូវសមាណចិត្ត ដើម្បីជួយសង្គ្រោះ ។ ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ...
ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ១១៨នាក់បានស្លាប់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងយោធាស៊ីវិល និងកងកម្លាំងរបស់រដ្ឋាភិបាល ដែលបានអនុវត្តន៍ផែនការ ដកហូតអាវុធនៅតំបន់ភាគខាងជើង Tonj រដ្ឋ Warrap នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។ លោក Makuei Mabior នាយករដ្ឋមន្ត្រីតំបន់...
បរទេស៖ សប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានធ្វើការប្រកាសសន្យាមួយ ប្រសិនបើគាត់នឹងត្រូវបានពលរដ្ឋអាមេរិក បោះឆ្នោតក្លាយទៅជាប្រធានាធិបតី នៅអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្នុងរដ្ឋញូវជឺស៊ី លោកប្រធានាធិបតីរូបនេះ បានអះអាងថា លោកនឹងប្រើប្រាស់ពេលវេលា ត្រឹមតែ៤សប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់ទៅ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងនៃប្រទេសអ៊ីរ៉ង់ឲ្យបាន។ គួរឲ្យដឹងដែរថា មួយរយៈនេះភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់ បានកើនឡើង...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃអង្គារទី១១ខែសីហានេះ បានសរសេរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបង្ហាញពីផែនការ មួយរបស់លោកក្នុងការទទួលស្វាគមន៍កិច្ចប្រជុំនៃប្រទេស G7 នៅក្រោយពេលបោះឆ្នោត ប្រធានាធិបតីអាមេរិកដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកត្រាំបាននិយាយថា នៅក្នុងកិច្ចប្រជុំនោះលោកនៅតែមានបំណង ចង់ដាក់បញ្ចូលភាគីរុស្សីជាមួយគ្នាផងដែរទោះបីជា ប្រទេសនេះធ្លាប់ត្រូវបានគេបោះឆ្នោតដកចេញម្តងហើយ ដោយសារបញ្ហាកាន់កាប់តំបន់ Crimea ខុសច្បាប់។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើន នៅឯសេតវិមានលោកត្រាំ បាននិយាយថាខ្ញុំមានបំណងចង់ឲ្យកិច្ចប្រជុំនេះផ្អាកជាបណ្តោះអាសន្ន និងជំនួសវិញដោយ ជំនួបគ្នាតាមវិដេអូហើយបញ្ជាក់ប្រាបគ្រប់ភាគីនៅក្នុងកិច្ចប្រជុំដើម្បីយកពេលវេលានេះ ក្នុងការគិតគូរអំពីបញ្ហាសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាគ្នានៅពេលកិច្ចប្រជុំ ធ្វើឡើងសាជាថ្មី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់៦៤នាក់ហើយដែល ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនិងរាប់សិបនាក់ទៀតទទួលរងរបួសដោយសារតែភ្លៀងនិងខ្យល់ខ្លាំងៗ ជាប់គ្នា៣ថ្ងៃមកហើយនៅ ក្នុងប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានសរសេរទៀតថា ការវាយប្រហារដោយភ្លៀងនិងព្យុះនេះ បានកើតឡើងនៅក្នុងតំបន់ជាច្រើន របស់ប្រទេសដោយក្នុងនោះ អ្នកបាត់បង់ជីវិតមានកុមារ១៩នាក់និងស្ត្រី៩នាក់ផងដែរគិតចាប់ពីភាគខាងជើងទៅដល់ ភាគខាងត្បូងនៃប្រទេស។ ក្រៅពីនោះផងដែរគ្រោះធម្មជាតិនេះបានបំផ្លាញស្ពានសរុប៤កន្លែងដែលវាបានធ្វើឲ្យភូមិរាប់រយបានបាត់បង់ទំនាក់ទំនងគ្នាហើយលើសពីនេះ ផ្ទះពលរដ្ឋដល់ទៅ៣០០ខ្នងត្រូវបានបំផ្លាញទាំងស្រុងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅលើពិភពលោក និងតំបន់ បាននិងកំពុងប្រឈម ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុននូវគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ព្យុះសង្ឃរា និងការហូរបាក់ដី គឺជាសក្ខីភាពយ៉ាងពិតប្រាកដ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ មកលើប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២...