ព័ត៌មានអន្តរជាតិ

ភ្លៀងព្យុះ៣ថ្ងៃជាប់គ្នា នៅប៉ាគីស្ថានបណ្តាលឲ្យមនុស្សស្លាប់ កើនដល់ ៦៤នាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់៦៤នាក់ហើយដែល ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនិងរាប់សិបនាក់ទៀតទទួលរងរបួសដោយសារតែភ្លៀងនិងខ្យល់ខ្លាំងៗ ជាប់គ្នា៣ថ្ងៃមកហើយនៅ ក្នុងប្រទេសប៉ាគីស្ថាន។

ប្រភពដដែលបានសរសេរទៀតថា ការវាយប្រហារដោយភ្លៀងនិងព្យុះនេះ បានកើតឡើងនៅក្នុងតំបន់ជាច្រើន របស់ប្រទេសដោយក្នុងនោះ អ្នកបាត់បង់ជីវិតមានកុមារ១៩នាក់និងស្ត្រី៩នាក់ផងដែរគិតចាប់ពីភាគខាងជើងទៅដល់ ភាគខាងត្បូងនៃប្រទេស។

ក្រៅពីនោះផងដែរគ្រោះធម្មជាតិនេះបានបំផ្លាញស្ពានសរុប៤កន្លែងដែលវាបានធ្វើឲ្យភូមិរាប់រយបានបាត់បង់ទំនាក់ទំនងគ្នាហើយលើសពីនេះ ផ្ទះពលរដ្ឋដល់ទៅ៣០០ខ្នងត្រូវបានបំផ្លាញទាំងស្រុងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top