ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ជាច្រើននាក់ ករណីរថយន្តធំ ដាច់ហ្រ្វាំង បុករះរថយន្តដឹកកម្មករ និង ម៉ូតូ៤គ្រឿង

ភ្នំពេញ : ពីរករណីផ្សេងគ្នា ក្នុងពេលតែមួយ រថយន្តធុនធំ បើកក្នុងល្បឿនលឿនចុះចំណោត ហើយគ្រប់គ្រងស្ថានការណ៍ មិនបានដាច់ហ្វ្រាំង បណ្ដាលអោយបុករះ រថយន្តដឹកកម្មករចំនួន ៣ គ្រឿងក្នុងនោះស្ត្រីម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល និងម៉ូតូ ៤ គ្រឿងទៀត រកការខូចខាតទាំងស្រុង។

ហេតុការណ៍នេះដែរ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧យប់ នៅផ្លូវជាតិលេខ៤ ក្នុងភូមិចំនោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៧០៧៣ ក្រុមហ៊ុន SP អ្នកបើកបរឈ្មោះ កែវ សៅភី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តនេះដាច់ហ្រ្វាំង រួចជ្រុលទៅបុក ប៉ះរថយន្តចំនួន ៣គ្រឿង ទិសដៅស្របគ្នា ៖
១-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២W-៩៩៣៤ ដឹកកម្មករ ។
២-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Z-៤១៩៨ ដឹកកម្មករ ។
៣-រថយន្តម៉ាក LEXUS RX៣៣០ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ ២B-៦៩១៨ ។

ក្រោយកើតហេតុមួយសន្ទុះ ក៏មានរថយន្តដឹកកុងតឺន័រ ១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦២៦៩ (អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានគេចរថយន្តម៉ាក LEXUS RX
៣៣០ (ដែលជួបគ្រោះថ្នាក់ករណីទី១ កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃ បុករះម៉ូតូចំនួន ០៤គ្រឿង ដែលឈប់ចតមើល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើទី១ មានដូចខាងក្រោម៖
១-ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ១U-៦០១៣ ។
២-ម៉ូតូម៉ាកម៉ាក HONDA C១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១DE-២៩៥១ ។
៣-ម៉ូតូម៉ាក HONDA C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។
៤-ម៉ូតូម៉ាក HONDA C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។

ករណីខាងលើបណ្តាល ឲ្យស្លាប់មនុស្សចំនួន ០១ នាក់ (ប្រុស) រងរបួសធ្ងន់ចំនួន ០៧ នាក់ (ស្រី៣នាក់) រងរបួសស្រាលចំនួន ២២នាក់ (ស្រី២០នាក់)៕

To Top