ព័ត៌មានអន្តរជាតិ

UN ព្រួយបារម្ភ ទៅលើបញ្ហាគ្រោះទឹកជំនន់ វាយប្រហារនៅក្នុងតំបន់អាស៊ី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា អង្គការសហប្រជាជាតិ (UN) បានលើកកាលពីថ្ងៃអង្គារ ដោយមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ទៅលើបញ្ហាគ្រោះទឹកជំនន់ ដែលបានកើតឡើង នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី ដែលមានប្រទេសបង់ក្លាដេស សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (DPRK) ឥណ្ឌា ដែលបានសម្តែងនូវសមាណចិត្ត ដើម្បីជួយសង្គ្រោះ ។

ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA)បានឲ្យដឹងថា នៅក្នុងប្រទេសបង់ក្លាដេស ពលរដ្ឋធ្លាប់រងគ្រោះ និងបានរងគ្រោះ ដោយទឹកជំនន់នារដូវវស្សារយៈពេលយូរ នៅក្នុងពេលប៉ុន្មានឆ្នាំ ។ ប្រទេសដែលរងគ្រោះមាន ១/៤ដែលបានជន់លិច ។

ការិយាល័យបានបញ្ជាក់ថា យ៉ាងហោចណាស់ពលរដ្ឋ៥,៤លាននាក់ បានរងនូវផលប៉ះពាល់ ដែលមានពលរដ្ឋ១១.០០០នាក់ បានត្រូវជម្លៀសខ្លួនចេញ និងពលរដ្ឋ១៣៥នាក់បានបាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top