ភ្នំពេញ៖ កំណាត់ផ្លូវលេខ១៤៦បេ ពីស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារការបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់៕
កណ្តាល ៖ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដោយមានការសម្របសម្រួល នីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល បានធ្វើការបង្ក្រាបទីតាំង ទទួលបញ្ចាំម៉ូតូគ្មានច្បាប់ អនុញ្ញាតមួយកន្លែង និងរឹបអូសម៉ូតូចំនួន ២៤គ្រឿង។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០...
RIO DE JANEIRO៖ រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានមនុស្សស្លាប់ ១.០៨៨ នាក់បន្ថែមទៀត និង ៤៥.៣៩២ ករណី ជាករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានរៀបចំជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងតៃប៉ិ នៅកោះតៃវ៉ាន់ និងជើងហោះហើរចំនួនពីរទៅកាន់ទីក្រុង Copenhagen ក្នុងប្រទេសដាណឺម៉ាក ក្នុងខែសីហានេះ ដោយផ្តោតលើជនជាតិបរទេសដែលជាប់គាំងដោយរោគរាតត្បាត កូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នា២០២០ បានឱ្យដឹងថា ប្រធានស្តីទីរបស់...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ចប់ការតេស្តសាកល្បងថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា និងមានផែនការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងខែតុលាខាងមុខនេះ។ ទីភ្នាក់ងារសារព័ត៌មានជាតិនៃប្រទេសរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍ថា មន្ត្រីជំនាញមានគម្រោងផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ប្រជាជនទាំងអស់។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីសុខាភិបាល លោក Mikhail Murashko បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងគ្រោងទុកថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា នឹងគ្របដណ្ដប់ទាំងស្រុងពីថវិកាជាតិ...
បរទេស៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានចាប់ខ្លួនមេដឹកនាំក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងអ៊ីរ៉ង់បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានដោះស្រាយវាយការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនឈ្មោះ Tondar ដែលមានន័យថា “រន្ទះ”។ មេដឹកនាំក្រុមរន្ទៈនេះ គឺលោក Jamshid...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ ចំពោះបញ្ហានៃ ឥទ្ធិពលខ្យល់ព្យុះ ក្នុងចន្លោះពេលប្រមាណ ៥ថ្ងៃ ដែលអាចបង្ក ហានិភ័យ ជាពិសេសចំពោះពលរដ្ឋទូទៅ។ ក្នុងរយៈពេលប្រមាណ៥ថ្ងៃ (ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហា)នេះ នឹងមានភ្លៀង ខ្យល់ជាបន្ដបន្ទាប់ ដោយសារឥទ្ធិពលខ្យល់ព្យុះ អាចធ្វើឲ្យតំបន់មាត់សមុទ្រ...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនឹងបញ្ចប់ ទៅនៃការដំណើរការ ប្រព័ន្ធកម្មវិធីទូរស័ព្ទ Tik Tok នៅទូទាំង សហរដ្ឋអាមេរិក។ ប្រធានាធិបតីរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គាត់បានចុះហត្ថលេខា ដើម្បីអនុម័តការងារនេះ ឆាប់បំផុត ចាប់ពីចុងសប្តាហ៍នេះហើយ។...
បរទេស៖ ប្រទេសម៉ិកស៊ិកបានក្លាយជា ប្រទេសដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី ៣ ក្នុងពិភពលោក ដោយសារតែ វីរុសកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ ច្រើនជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះ ប្រទេស ម៉ិកស៊ិក មានអ្នកស្លាប់...
ពោធិ៍សាត់៖ ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៨៨៤ប្រ/ក ស្តីពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ និង សេចក្តីណែនាំ លេខ០០១សណន របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីហៀង ស៊ីថា...