ព័ត៌មានអន្តរជាតិ

ត្រាំ និយាយថា នឹងបញ្ចប់កម្មវិធី Tik Tok នៅទូទាំង ប្រទេសអាមេរិក

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនឹងបញ្ចប់ ទៅនៃការដំណើរការ ប្រព័ន្ធកម្មវិធីទូរស័ព្ទ Tik Tok នៅទូទាំង សហរដ្ឋអាមេរិក។

ប្រធានាធិបតីរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គាត់បានចុះហត្ថលេខា ដើម្បីអនុម័តការងារនេះ ឆាប់បំផុត ចាប់ពីចុងសប្តាហ៍នេះហើយ។ គួរឲ្យដឹងដែរថា កន្លងមកក្រុមមន្ត្រីសន្តិសុខអាមេរិក បានសម្តែងការព្រួយបារម្ភថា កម្មវិធីដែលគ្រប់គ្រង ដោយក្រុមហ៊ុនចិន ByteDance អាចត្រូវបានប្រើ ដើម្បីប្រមូលទិន្នន័យផ្ទាល់ខ្លួន របស់ជនជាតិអាមេរិក។

ជាការឆ្លើយតបផងដែរថា កម្មវិធីTikTok បានបដិសេធការចោទប្រកាន់ ដែលថាវាត្រូវបានគ្រប់គ្រង ដោយឬចែករំលែកទិន្នន័យ ជាមួយរដ្ឋាភិបាលចិន។ កម្មវិធីដ៏ពេញនិយមបំផុតមួយនេះ មានអ្នកប្រើប្រាស់ ដែលភាគច្រើន ជាយុវវ័យអាមេរិក ដល់ទៅដល់៨០លាននាក់ នៅទូទាំងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី

To Top