ភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាក រយៈពេល៥ថ្ងៃ នាពេលខាងមុននេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កង កម្លាំងនគរបាលជាតិទាំងអស់ ត្រូវបង្កើនការក្តាប់ សភាពការណ៍ពាក់ព័ន្ធសន្តិសុខឲ្យបាន ជាពិសេស សកម្មភាពភេរវកម្ម ការប៉ុនប៉ង បង្កចលាចលសង្គម និងល្មើសផ្សេងៗ ដើម្បីចាត់វិធានការមានប្រសិទ្ធភាពខ្ពស់ ។ យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ ៖ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានស្នើដល់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឲ្យជូនដំណឹងមកស្ថានទូត អំពីករណីជនជាតិម៉ាឡេស៊ី ដែលប្រព្រឹត្តខុសច្បាប់របស់កម្ពុជា ដើម្បីស្ថានទូតមានចំណាត់ការតាមផ្លូវ។នេះបើយោងតាម គេហទំព័រ ហ្វេសប៊ុករបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៨៧.៦១៨នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥១៤នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៣.២៨៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់២.៤៤២.៣៧៥នាក់ ។ រដ្ឋស្ថិតនៅភាគអាគ្នេយ៏ប្រទេស គឺរដ្ឋសៅប៉ូឡូ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មាធិការសង្គ្រោះបន្ទាន់ នៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការវាយតម្លៃឡើងវិញអំពីការឆ្លងជំងឺកូវីដ១៩ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងទ្វេរដងគិត ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ ។ លោកបានថ្លែងថា នៅថ្ងៃព្រហស្បតិ៍ (៣០...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី។...
ទីក្រុងឌូបៃ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០៖ ដើម្បីជំរុញការធ្វើដំណើរឲ្យកាន់តែមានទំនុកចិត្តនិងប្រកបដោយភាពជឿជាក់ ដល់អតិថិជន ក្រុមហ៊ុនអ៊ែមមឺរឹតនឹងចំណាយលើថ្លៃព្យាបាល រហូតដល់ ១៥០,០០០ អឺរ៉ូ និងថ្លៃចំណាយលើចត្តាឡីស័ក ១០០អឺរ៉ូ ក្នុងមួយថ្ងៃ សម្រាប់រយៈពេល១៤ ថ្ងៃប្រសិនបើពួកគេត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថា មានជម្ងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ ខណៈពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ ការធានាទទួលរាប់រងលើការចំណាយនេះ ក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។...
បច្ចុប្បន្នភាព ប្រភពពី Spacewar.com បានចុះផ្សាយថា ប្រទេសមហាអំណាច នៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន និងបារាំង កំពុងត្រៀមខ្លួនធ្វើសង្គ្រាម ជាមួយគ្នាក្នុងទីអវកាស នៅពេលខាងមុខ ដោយប្រទេសមហាអំណាចទាំងនេះ បានត្រៀមសព្វាវុធ ប្រព័ន្ធបច្ចេកវិទ្យាទំនើប ផ្កាយរណប និងគ្រឿងយុទ្ធោបករណ៍ ទំនើបផ្សេងទៀត ។ នេះជាការរៀបចំខ្លួន ធ្វើសង្គ្រាមអវកាសបែបថ្មី...
វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាស កាលពីថ្ងៃច័ន្ទថាលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺ- ១៩ ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ លោកមានអាការៈស្រាលខ្លួន ធីងធោង ហើយលោកនៅម្នាក់ឯង និងធ្វើការពីកន្លែង ដែលមានសុវត្ថិភាព ហើយមិនមានហានិភ័យ...
សេអ៊ូល៖ ត្រកូលគីម ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង អស់ជាច្រើនទសវត្សមកហើយនោះ បានព្យាករណ៍របប របស់ពួកគេលើទស្សនៈថា មានតែពួកគេទេ ដែលអាចការពារប្រជាជនកូរ៉េ ពីពិភពលោកខាងក្រៅបាន គឺថាពួកមូលធនអាមេរិក ឬកម្លាំងអរិភាពផ្សេងទៀត ។ ឥឡូវនេះយោងទៅតាមទីក្រុងព្យុងយ៉ាង ការគំរាមកំហែងថ្មីមួយ បានមកដល់ហើយ ដែលត្រូវបានគេរាយការណ៍ ជាសាធារណៈជាលើកដំបូង នូវករណីសង្ស័យនៃជំងឺ Covid-19 នៅក្នុងព្រំដែនកូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងជើងលោក...
សេអ៊ូល ៖ រដ្ឋាភិបាល ត្រូវបានកំណត់ឱ្យបើកកិច្ចប្រជុំ យុទ្ធសាស្ត្រការទូត ជាលក្ខណៈឯកជនមួយ នៅថ្ងៃអង្គារនេះដោយឆ្ពោះ ទៅរកវិធីល្អប្រសើរបំផុត ដើម្បីដោះស្រាយ ជាមួយនឹងការប្រជែងគ្នា ដែលកំពុងកើនឡើង រវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន។ រដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha នឹងធ្វើជាអធិបតី ក្នុងសម័យប្រជុំ នៃកិច្ចសម្របសម្រួលយុទ្ធសាស្ត្រ ស្តីពីកិច្ចការបរទេស ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដើម្បីបង្ហាញពីជំហររបស់ទីក្រុងសេអ៊ូល...