រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៦៩.១៨៤នាក់ ដែលមានអ្នកស្លាប់១.២២០នាក់ ត្រូវបានកត់ក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួននៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.៧៥៥.៧៧៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៤២.១៦៩នាក់ ដែលបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៣ហើយ នៅគ្រាដែលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងមានអ្នកស្លាប់ជាង១.២០០នាក់ និងមានអ្នកឆ្លងជំងឺថ្មី៤០.០០០នាក់ ។...
ញូដេលី៖ ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា របស់ខ្លួនពន្លឿនការផ្តល់ប្រព័ន្ធសព្វាវុធ នៅពេលភាពតានតឹងនៅតាមបណ្តោយបន្ទាត់ ព្រំដែនប្រវែង ៤.០៥៧ គីឡូម៉ែត្រ នៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង បានកើនឡើងចាប់តាំងពីខែមេសា។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធយោធាក្នុងរយៈពេលបីខែ បន្ទាប់ពីមានការបញ្ជាទិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ ។ អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង៣និង៤២នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ ដែលអគ្គីភ័យបានឆាបឆេះចេញពីអគារជាន់ទី១ នៃមន្ទីរពេទ្យ Goheung ខេត្ត Jeolla ខាងត្បូង ចម្ងាយប្រមាណ៤៧០គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានអញ្ជើញចូលរួមគោរពសព អភិបាលក្រុងសេអ៊ូល លោក Park Won-soon នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ បើតាមហ្វេសប៊ុកលោក ឡុង ឌីម៉ង់ ក្នុងមួយជីវិតរបស់ លោក Park Won-soon...
ភ្នំពេញ ៖ លោក សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹ ក្សា បណ្ឌិតសភាចារ្យ និងជាប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជា-អាមេរិក មានព្រំដែនឆ្ងាយគ្នា និងមានភាសាផ្សេងគ្នាពិតមែន តែមានស្នាមញញឹមដូចគ្នា និងស្រលាញ់សន្ដិភាពដូចគ្នា។ នេះបើយោងតាម គេហទំព័រ របស់រាជបណ្ឌិត្យសភាកម្ពុជា ។ ក្នុងវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនង...
ស្វាយរៀង ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ជនសង្សយ័ជាមុខសញ្ញា ជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានណែនាំ ដល់មន្ត្រីថ្នាក់មូលដ្ឋាន ត្រូវតែពិនិត្យពិចារណា អោយបានច្បាស់ មុននឹងផ្ដល់អំណោយ ជូនទៅប្រជាពលរដ្ឋក្រីក្រ ដោយសារការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃ...
បរទេស ៖ ទាហានឥណ្ឌាម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃសុក្រ នៅក្នុងការបាញ់ប្រហារ គ្នាទៅវិញទៅមក នៅក្នុងតំបន់ Nowshera នៃរដ្ឋ Jammu និង Kashmir រវាងឥណ្ឌា និងប៉ាគីស្ថាន។ កងទ័ពឥណ្ឌាបានចោទ ប្រកាន់ប្រទេសប៉ាគីស្ថានថា បានរំលោភបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០០៣ ទាក់ទងនឹងខ្សែត្រួតពិនិត្យ (LoC) ព្រំដែន...
បរទេស៖ ក្នុងអំឡុងពេល នៃការផ្សាយដំណឹងផ្ទាល់របស់ Fox News ‘Hannity “កាលពីថ្ងៃព្រហស្បតិ៍លោក ដូណាល់ ត្រាំ បានសន្មត់ថា គូប្រជែងមកពីគណបក្ស ប្រជាធិបតេយ្យ របស់លោកនៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ លោក Joe Biden ត្រូវបាន” លាងខួរក្បាល ” ដោយពួកឆ្វេងនិយម របស់គណបក្ស។...