ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ–១៩។ ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ–១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរជាពិសេស ពលករ–ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប (ចំនួន១១០នាក់) សិង្ហបុរី (ចំនួន៥៤នាក់) ប្រទេសវៀតណាម (ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។ នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ មនុស្ស និងការរំលោភបំពាន ផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕
បរទេស៖ យោងតាមប្រភព ដែលបានដឹងពីការរៀបចំនេះ បានអោយដឹងថា អ្នកការទូតកំពូលចិន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងជួបផ្ទាល់នៅកោះហាវ៉ៃ នៅថ្ងៃពុធនេះ ដើម្បីដោះស្រាយភាពតានតឹង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ របស់កាសែត South China Morning Post កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ បើតាមការចេញផ្សាយ របស់កាសែត...
ស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែង រកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានចេញមកបកស្រាយ អំពីរបាយការណ៍និងលទ្ធភាព ក្នុងការដក កងកម្លាំងរក្សាសន្តិភាពរបស់យូអិន ចេញពីប្រទេសលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយការិយាល័យ កិច្ចសហប្រតិបត្តិការពិសេស របស់យូអិនប្រចាំនៅប្រទេសលីបង់ បាននិយាយថា ដើម្បីជាការឆ្លើយតប ទៅនឹងព័ត៌មានចេញផ្សាយ ដោយសារព័ត៌មានជាច្រើន ប៉ុន្មានថ្ងៃកន្លងមកនេះថា យូអិនគ្រោងនឹងដកកងកម្លាំងរបស់ខ្លួន ចេញពីប្រទេសលីបង់នោះ...
បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង គួរតែចងចាំស្មារតីផ្សះផ្សារគ្នា ដែលមានក្នុងជំនួបកំពូលដំបូងបំផុត របស់មេដឹកនាំនៃប្រទេសទាំងពីរ ដែលប្រារព្ធធ្វើឡើង កាលពី២ទសវត្សកន្លងទៅ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ការសង្កត់ធ្ងន់បែបនេះ របស់រដ្ឋមន្ត្រីបង្រួបបង្រួម កូរ៉េខាងជើងនេះ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប្រសិនបើមិនមានបញ្ហាន យោបាយលាយលំ ការដោះស្រាយបញ្ហាដីធ្លី នៅរាជធានីភ្នំពេញ និងដោះស្រាយប្រកបដោយ តម្លាភាព នឹងទទូលបានជោគជ័យ។ អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្រោយពីក្រុមអ្នកនយោបាយមួយចំនួន តែងតែ យកបញ្ហាដីធ្លី មកកេងចំណេញខាងនយោបាយ ដោយចោទថា រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អមថ្នាក់ដឹកនាំ និងអមក្រសួង នៅក្រសួង យុត្តិធម៌ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធម្មការ និងសាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យ មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។...
LOS ANGELES៖ ទោះបីជាចំនួនអ្នកស្លាប់ នៅទូទាំងរដ្ឋជាង ៥.០០០ នាក់ ដោយសារ មេរោគកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ក៏ដោយ ក៏រដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើម នៅចុងសប្តាហ៍នេះ ដើម្បីបើកអាជីវកម្មលក់ រាយភាគច្រើន ដែលអាចបង្ហាញថា ពួកគេមានឆន្ទៈ និងអាចទទួលយកពិធីសារ សុវត្ថិភាព ដែលមានកាតព្វកិច្ចរដ្ឋ។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ...
បរទេស ៖ រដ្ឋអាជ្ញារុស្ស៊ី នៅពេលថ្មីៗនេះ បានចោទប្រកាន់ អ្នកវិទ្យាសាស្ត្ររុស្ស៊ី ដ៏លេចធ្លោរមួយរូប ពីបទក្បត់ជាតិ ក្រោយចោទប្រកាន់ លោកពីបទផ្តល់ការ សម្ងាត់ឲ្យប្រទេសចិន ហើយមេធាវី របស់លោកបាននិយាយ នៅថ្ងៃចន្ទនេះថា កូនក្តីរបស់របស់គាត់ អាចនឹងជាប់ពន្ធនាគារ ដល់ទៅ២០ឆ្នាំ បើរកឃើញថាមានទោស។ លោក Valery Mitko ជាប្រធានបណ្ឌិត...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានធ្វើការកោះអញ្ជើញឯកអគ្គរដ្ឋទូតឆែក ស្របពេលមានភាពតានតឹង ផ្នែកការទូត រវាងទីក្រុងមូស្គូនិងទីក្រុងប្រាក នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឆែក កាលពីដើមខែនេះ បានប្រកាសបុគ្គលិកពីររូបនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប្រាក ថាជាបុគ្គលមិនគួររាប់រក និងបានបញ្ជាឲ្យពួកគេចាកចេញពីទឹកដីប្រទេសឆែក។...