ព័ត៌មានអន្តរជាតិ

យូអិន បដិសេធរបាយការណ៍ ដែលបញ្ជាក់ថា នឹងដកកម្លាំងអ្នករក្សាសន្តិភាព ចេញពីលីបង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានចេញមកបកស្រាយ អំពីរបាយការណ៍និងលទ្ធភាព ក្នុងការដក កងកម្លាំងរក្សាសន្តិភាពរបស់យូអិន ចេញពីប្រទេសលីបង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយការិយាល័យ កិច្ចសហប្រតិបត្តិការពិសេស របស់យូអិនប្រចាំនៅប្រទេសលីបង់ បាននិយាយថា ដើម្បីជាការឆ្លើយតប ទៅនឹងព័ត៌មានចេញផ្សាយ ដោយសារព័ត៌មានជាច្រើន ប៉ុន្មានថ្ងៃកន្លងមកនេះថា យូអិនគ្រោងនឹងដកកងកម្លាំងរបស់ខ្លួន ចេញពីប្រទេសលីបង់នោះ យូអិនសូមបញ្ជាក់ថា និងបដិសេធទៅលើ ការលើកឡើងទាំងនោះ។

យូអិនបានបន្តទៀតថា ការគាំទ្ររបស់ខ្លួន នឹងនៅតែបន្តធ្វើប្រតិបត្តិការ ព្រមទាំងសកម្មភាពនានារបស់ខ្លួន ហើយជាពិសេសនឹងនៅតែបន្តពង្រីក និងបង្កើនល្បឿន ដោយមិនគិតពីបញ្ហាប្រឈម ដែលបង្កើតឡើង ដោយជំងឺរាតត្បាតកូវីដ ១៩នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top