ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ពិភាក្សារកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងពេល នៃជំងឺ COVID-19 តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ...
លោកស្រី Giovanna Michelle អ្នកជំនាញផ្នែក ទំនាក់ទំនងអន្តរជាតិរបស់ប្រទេសបារាំង បាននិយាយថា នៅពេលបច្ចុប្បន្ននេះ មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តផ្គើន និងគំរាមគ្នាទៅវិញទៅ មកដដែល ដែលនាំអោយភាពតានតឹងរវាងប្រទេសទាំងពីរ នៅតែបន្តកើតឡើងដដែល ។ កាលពីថ្ងៃទី៣ ខែឧសភានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានគំរាមនឹងបណ្តេញកងទ័ពអាមេរិកចេញ...
ភ្នំពេញ៖ ការអនុវត្តសាលដីកា របស់តុលាការកំពូល ដែលធ្វើឡើងដោយអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺជាការអនុវត្តដ៏ត្រឹមត្រូវ តាមច្បាប់កម្ពុជា ដែលរឿងក្តីនេះ ម្ចាស់បំណុលនៃការអនុវត្ត បានឈ្នះគ្រប់សាលាជំនុំជម្រះក្តី ហើយដែលបាន អូសបន្លាយពេលវេលាជាច្រើនឆ្នាំ។ រឿងក្តីនេះកើតឡើង ដោយសារតែសហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) បានកែនប្រមូលគ្នា មកនៅលើ ដី ដែលជាកម្មសិទ្ធិរបស់ម្ចាស់បំណុល...
តើលោកអ្នកកំពុងស្វែងរក អ៊ិនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្មរបស់អ្នក មែនទេ? ឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុត ក្នុងការជាវគម្រោង អ៊ិនធឺណិត EzeBiz ពីព្រោះអ្នកអាចទទួលបានទិន្នន័យ អ៊ិនធឺណិតទូរស័ព្ទ រហូតដល់ 35,000 MB ដោយឥតគិតថ្លៃ ជារៀងរាល់ខែ! EzeBiz គឺគម្រោងអ៊ិនធឺណិត ល្បឿនលឿនពី EZECOM សម្រាប់អ្នកដែលត្រូវការ អ៊ិនធឺណិត គុណភាពខ្ពស់...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន គ្រោងនឹងប្រើការប្រជុំអាហារថ្ងៃត្រង់ ដ៏កម្ររបស់លោកជាមួយមេដឹកនាំគណបក្សនយោបាយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់វិបត្តិជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេច។ នៅពេលសមាជិកសភាជាប់ ឆ្នោតថ្មីរបស់ប្រទេសកូរ៉េខាងត្បូងគ្រោងចាប់ផ្តើមអាណត្តិ ៤ ឆ្នាំចុងសប្តាហ៍នេះ លោកមូន បានចេញលិខិតអញ្ជើញអាហារថ្ងៃត្រង់ជូនលោកគីម ថេយន់ មេដឹកនាំជាន់ក្រោមនៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច និងសមភាគីគណបក្ស Future United លោកជូហូយ៉ាំង។...
លោកស្រី សែន លីន អាជីវករលក់ទូរស័ព្ទ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រី បើកគម្របអាយស៍កូឡា IZE Cola ដប ឈ្នះទឹកប្រាក់៥លានរៀល ទាំងព្រឹកថ្ងៃទី២២ ខែឧសភា ។ លោកស្រី បានរៀបរាប់ អំពីដំណើរនៃការឈ្នះថា៖ «កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូចអាយស៍...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា នាថ្ងៃទី២៨ ឧសភានេះ...
ក្រុមហ៊ុន អ៊ីស្ដ លែន អេន ហូម ឯ.ក (East Land And Home) សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា “ឈ្មោះ សុភ័ក រិទ្ធភោ” មានតួនាទីជាបុគ្គលិកផ្នែកឃ្លាំង ត្រូវបានបញ្ឈប់ពីការងារ ចាប់ពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូប បានណែនាំច្បាប់មួយ ដែលមានគោលបំណង រារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។ ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ការពារសកម្មភាព...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែបជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។