បរទេស ៖ ក្រោយមានការវាយប្រហារ ជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមានចម្ងល់ថា តើកិច្ចប្រឹងប្រែងសន្តិភាព របស់សហរដ្ឋអាមេរិក អាចនឹងត្រូវបរាជ័យនោះ ប្រេសិតរបស់ប្រទេសប៉ាគីស្ថាន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសឥណ្ឌាគួរតែនិយាយ ជាមួយពួកសកម្ម ប្រយុទ្ធតាលីបង់ ប្រសិនបើវាមានអារម្មណ៍ថា វានឹងជួយដល់ដំណើរការសន្តិភាព ។ នៅពេលត្រូវគេសួរថា លោកបើកចំហឲ្យមានកិច្ចពិភាក្សាគ្នា រវាងឥណ្ឌា និងពួកតាលីបង់...
ភ្នំពេញ៖ ក្រោយពីក្រសួងសុខាភិបាល ធ្វើការព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺនេះ ជាពិសេសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នផងនោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការក្រើនរំលឹក និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន...
ស្វាយរៀង ៖ កម្លាំងជំនាញផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ចំនួន៩នាក់ ទៅកាន់តុលាការ ខេត្តស្វាយរៀង ក្នុងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅក្រុងបាវិត ។ នគរបាលផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន...
បរទេស៖ ប៉ូលីសបាននិយាយថា លោកអភិបាលក្រុង Mudug ជាតំបន់មួយ ស្ថិតនៅក្នុងរដ្ឋពាក់កណ្ដាល ស្វយ័ត Puntland ប្រទេសសុម៉ាលី បានស្លាប់បាត់បង់ជីវិត រួមជាមួយអង្គរ័ក្ស របស់លោក៣នាក់ នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ នាថ្ងៃអាទិត្យនេះ ដែលក្រុម ឥស្លាមជ្រុលនិយម អាល់សាបាប បានអះអាងទទួលខុសត្រូវ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថាបន្ទាប់ពី ការរត់គេចអស់រយៈពេល ២៦ឆ្នាំ លោក Felicien Kabuga ដែលត្រូវបានចោទប្រកាន់ថា ជាឥស្សរជនឈានមុខមួយ ក្នុងអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិតាតធី Rwanda ត្រូវបានចាប់ខ្លួន នៅទីក្រុងប៉ារីស ។ ការិយាល័យ រដ្ឋអាជ្ញាសាធារណៈ របស់បារាំងនិងប៉ូលិស...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា តួលេខថ្មីៗកាលពីថ្ងៃសៅរ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន ១៥៣នាក់ ដែលត្រូវបានចុះក្នុងបញ្ជី នៅក្នុងប្រទសអ៊ីតាលី ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះកើនឡើងដល់ ៣១.៧៦៣នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ ២២៤.៧៦០នាក់ ។ នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិងកំពុង ធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ។ នៅថ្ងៃនេះក្រសួងយុត្តិធម៌ ក៏បានប្រកាសបើក យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្តផងដែរ៕
បរទេស៖ ប្រេសិតអាមេរិកប្រចាំ នៅប្រទេសប៉ូឡូញលោកស្រី Georgette Mosbacher បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Warsaw អាចយល់ព្រមធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរអាមេរិក នៅអឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ បដិសេធមិនធ្វើដូច្នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីបានបញ្ជាក់តាមរយៈ បណ្តាញសង្គមធ្វីតទ័រថា «...
New Delhi៖ នៅពេលដែលអ្នកឆ្លងវីរុសកូរ៉ូណា នៅឥណ្ឌា កំពុងឈានដល់ ៨៥.០០០ នាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបន្ថែមជំនួយនិងបានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបរិច្ចាគបំពង់ខ្យល់សម្រាប់អ្នកជំងឺ ដល់រដ្ឋាភិបាលទីក្រុងញូវដែលី របស់ឥណ្ឌា។ លោក ត្រាំ ក៏បានកោតសរសើរនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនត្រា ម៉ូឌី និងបានបញ្ជាក់ជាថ្មីនូវចំណងមិត្តភាព...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺផ្សេងទៀត ចំនួន៤៦៨នាក់ បានស្លាប់ដោយជំងឺកូវីដ១៩ នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់៣៤.៤៦៦នាក់ ។ តួលេខទាំងនេះ រាប់បញ្ចូលទាំងអ្នកដែលបានស្លាប់ទាំងអស់ នៅតាមមន្ទីរពេទ្យនានា តាមមណ្ឌលថែទាំជំងឺ និងសហគមន៍សុខភាពនានា...