ភ្នំពេញ៖ ពលករខ្មែរចំនួន ៦៨នាក់ ដែលលួចឆ្លងដែន ដោយខុសច្បាប់តាមរយៈមេខ្យល់ ក្នុងបំណងវិល ត្រឡប់ចូលទៅប្រទេសថៃវិញ ត្រូវបានទាហានឈុតខ្មៅថៃ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិត ភូមិណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខវត្ត៩៣ ស្ថិតស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន ហើយបញ្ជូនមកកម្ពុជាវិញ ។ ក្នុងចំនួន ៦៨នាក់នោះ មានប្រុស ៣៧នាក់...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី បានបញ្ជាក់កាលពី ថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.៥៤៦នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺនៅក្នុងប្រទេសនេះ កើនដល់ ១៣៧.១១៥នាក់ ។ លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង នៅលើបណ្តាញសង្គម Twitter...
ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទីពីរគឺលោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍ ទី៩ ខែឧសភា លើឆាកប្រគំតន្រ្តី Cambodia Brew The Beat ក្នុងស្ទូឌីយោហង្សមាស។ នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លោក បណ្ឌិត អឹម សុធារិទ្ធ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានប្រគល់ជូនរង្វាន់រថយន្តPorsche ដល់អតិថិជន ដែលមានសំណាងបានត្រូវរង្វាន់ដ៏ធំនេះ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រួលដល់ជីវភាពរបស់គាត់ឱ្យប្រសើរឡើង។ ខ្ញុំរំពឹងថា នឹងអាចរកឃើញអ្នកឈ្នះទី៣ក្នុងពេលឆាប់ៗនេះផងដែរ»។ គួររំឭកថា លោក ពុំ ឆុង បានគាស់ឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបំផុតកាលពីថ្ងៃទី១៨ មករា ចំថ្ងៃប្រគល់រង្វាន់ដល់អ្នកឈ្នះទីមួយតែម្តង។ លោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសបារំាង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ។ លោកនាយករដ្ឋមន្ត្រី Edouard Philippe បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងចាប់ផ្តើមបន្ធូរបន្ថយ ទៅលើការរឹតត្បិត ចំពោះការធ្វើដំណើរ ដោយគិតចាប់ផ្តើមបន្ទាប់ពីថ្ងៃចន្ទខាងមុខតាមរយៈ “ដំណើរការជាបណ្តើរៗ” ដែលនឹងបន្ត២-៣សប្តាហ៍ទៀត ដើម្បីចៀសវាងការកើនឡើង...
BISHKEK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា ក្រុមប្រឹក្សា ប្រតិបត្តិនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF)បានអនុម័តទឹកប្រាក់ចំនួន ១២១,១លានដុល្លារ ដែលជាថវិកាសម្រាប់សង្គ្រោះបន្ទាន់ ស្ថិតក្រោមកម្មវិធីពន្លឿនឥណទាន និងហិរញ្ញវត្ថុសម្រាប់ ប្រទេសគីហ្ស៊ីស្ថានដើម្បីឆ្លើយតប ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ តំណាង IMF ប្រចាំនៅគីហ្ស៊ីស្ថាន បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា យោងតាមទិន្នន័យសរុប ចុងក្រោយចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង ១០០.០០០នាក់។ អ្នកជាសះស្បើយបានហក់ឡើងចំនួន ៤.០០៨នាក់ ដោយគិតពីអ្នកជាមានចំនួន ៩៩.០២៣នាក់ កាលពីថ្ងៃសុក្រ នាំឲ្យតួលេខសរុបទូទាំងប្រទេស បានកើនឡើងដល់ ១០៣.០៣១នាក់...
ភ្នំពេញ ៖ របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បានឲ្យដឹងថា ក្នុង រយៈពេល ១០ ថ្ងៃ នៃ ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៥៥,៦៨៩នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ១៣,១៣០នាក់ អ្នកស្លាប់សរុបចំនួន៖ ១,៦៧៩នាក់។...
សេអ៊ូល៖ រដ្ឋាភិបាលទីក្រុង នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យ កន្លែងកំសាន្តទាំងអស់ មានដូចជាក្លឹប និងរង្គសាល បញ្ឈប់អាជីវកម្មជាបន្ទាន់ ព្រោះការឆ្លងជាចង្កោម របស់ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងសង្កាត់ Itaewon ដែលមានមនុស្សរស់នៅច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអភិបាលក្រុងសេអ៊ូល...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ប្រឆាំងនឹងប្រទេសចិន ជុំវិញការរំលោភព្រំដែនសមុទ្ររបស់ខ្លួន ដោយនាវាល្បាតរបស់ចិននៅជិតកោះ Senkaku ដែលមានជម្លោះដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាកោះ Diaoyudao ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារនេះដោយដកស្រង់ ប្រភពជាច្រើនថា ការតវ៉ាត្រូវបានចេញដោយក្រសួងការបរទេសជប៉ុន ទៅកាន់ស្ថានទូតចិនតាមទូរស័ព្ទ...