ព័ត៌មានអន្តរជាតិ

ជប៉ុន តវ៉ាទាំងតាមទូរស័ព្ទ និងផ្នែកស្ថានទូត បន្ទាប់ពីទូកនេសាទចិន ៤គ្រឿង ចូលដែនទឹករបស់ខ្លួន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ប្រឆាំងនឹងប្រទេសចិន ជុំវិញការរំលោភព្រំដែនសមុទ្ររបស់ខ្លួន ដោយនាវាល្បាតរបស់ចិននៅជិតកោះ Senkaku ដែលមានជម្លោះដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាកោះ Diaoyudao ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារនេះដោយដកស្រង់ ប្រភពជាច្រើនថា ការតវ៉ាត្រូវបានចេញដោយក្រសួងការបរទេសជប៉ុន ទៅកាន់ស្ថានទូតចិនតាមទូរស័ព្ទ ក៏ដូចជាតាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន។

សូមជម្រាបថា នៅថ្ងៃទី ៨ ឧសភា នាវាល្បាតចិនចំនួន ៤ គ្រឿងបានចូលក្នុងដែនទឹកប្រទេសជប៉ុន ដោយកប៉ាល់ ២គ្រឿងកំពុងព្យាយាមតាមរកនាវានេសាទ នៅទីនោះ។ ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើង នៅព្រឹកថ្ងៃដដែលនៅពេលដែលនាវាល្បាត ៤ គ្រឿងបានចេញមកក្បែរព្រំដែន ដោយ ២គ្រឿង បានឆ្លងចូលទឹកដីជប៉ុន។

កោះជាច្រើន ត្រូវបានគេចោទជាបញ្ហាជម្លោះទឹកដីរវាងទីក្រុងតូក្យូនិងប៉េកាំងអស់រយៈពេលជាយូរមកហើយ។ ប្រទេសជប៉ុនបានកាន់កាប់កោះនៅទីនោះតាំងពីឆ្នាំ ១៨៩៥៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×