បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៨១៩ ករណីភាគច្រើនត្រូវបាន រកឃើញនៅក្នុងខេត្តមួយ ដែលជាចំណុចកណ្តាលនៃ ការផ្ទុះចុងក្រោយបង្អស់ ដែលបានរកឃើញដំបូង នៅពាក់កណ្តាលខែធ្នូ។ បញ្ហានេះបានកើតឡើងបន្ទាប់ពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍អំពីកំណត់ត្រាប្រចាំថ្ងៃចំនួន ៩៥៩ កាលពីថ្ងៃអង្គារ បន្ទាប់ពីការឆ្លងទ្រង់ទ្រាយធំ នៅខេត្តសាមុតសាខុន ជាកន្លែងដែលការផ្ទុះឡើងចុងក្រោយបង្អស់ បន្ទាប់ពីអ្នកលក់ទីផ្សារគ្រឿងសមុទ្រត្រូវបាន បញ្ជាក់ថាបានឆ្លងមេរោគនេះ...
បរទេស៖ លោក Joe Biden បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងបង្កើនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីឱ្យប្រជាជនអាមេរិកភាគច្រើន អាចចាក់ថ្នាំបង្ការនៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅរសៀលថ្ងៃអង្គារនេះ ក្នុងសន្និសីទកាសែត នៅសេតវិមានថា “វ៉ាក់សាំងនេះនឹងគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំង ដល់ជនជាតិអាមេរិកចំនួន...
វ៉ាស៊ីនតោន៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបាន ព្រមព្រៀងពង្រីកសន្ធិសញ្ញា ដែលនៅសល់ចុងក្រោយ ដោយដាក់កម្រិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំងពីរ ដោយភាគីទាំងសងខាងផ្តល់សញ្ញាវិជ្ជមាន លើការចុះហត្ថលេខា សម្រាប់រយៈពេល ៥ឆ្នាំទៀត។ កិច្ចព្រមព្រៀង ស្តីពីសន្ធិសញ្ញាកាត់បន្ថយ អាវុធយុទ្ធសាស្រ្តថ្មី ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ...
ការប្រាក់គឺជាចំនួនភាគរយនៃទំហំសាច់ប្រាក់ដែលអ្នកបញ្ញើរឬខ្ចី ពីធនគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចងការប្រាក់ ឬកន្លែងបញ្ចាំផ្សេងៗ។ សូម្បីតែការផ្លាស់ប្តូរអត្រាការប្រាក់បន្តិចបន្តួច (0.1%) ក៏អាចមានផលប៉ះពាល់ធំធេងដែរ ដូច្នេះ វាចាំបាច់ក្នុងការតាមដានមើលថាតើ វាកើនឡើង ថយចុះ ឬស្ថិតនៅដដែរ។ ជាទូទៅការប្រាក់ គេបែងចែកជា ២ប្រភេទ គឺអត្រាការប្រាក់ជាក់ស្តែង ឬអត្រាការប្រាក់រស់ (effective rate) និងអត្រាការប្រាក់ថេរ ឬអត្រាការប្រាក់ងាប់...
ចូលរួមដំណើរ ជាមួយក្រុមគ្រួសារ BNI United ដែលមានម្ចាស់ក្រុមហ៊ុនជិត៣០ ចូលរួមក្នុងការបោះតង់ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោដ៏ស្រស់ស្អាត ដើម្បីបង្កើនការ “ស្គាល់គ្នា ចូលចិត្តគ្នា និងជឿជាក់គ្នា (Know Like and Trust)” ក្នុងការបង្កើតទំនាក់ទំនង និងបង្កើនឱកាសរកស៊ីបន្ថែម។ លោក វឿនវី វឌ្ឍនៈ ប្រធានគណៈគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍នេះ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពត នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹង ប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញ ព្រះរាជក្រឹត្យតែងតាំងលោក អេង ជាសាន ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ចំណែក លោក ពុំ សុថា ត្រូវឡើងមកជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជារដ្ឋបាលជលផល មានឋានៈស្មើអនុរដ្ឋលេខាធិការ...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១លាននាក់ ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួង ទេសចរណ៍។...
ភ្នំពេញ៖ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញបានចុះ ទៅជួយសង្រ្គោះក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវបានម្តាយបង្កើត អំពើហិង្សាជាញឹកញាប់ បណ្តាលឲ្យរងរបួសដេរ ជាច្រើនថ្នេរ។ បន្ទាប់ពីជួយសង្រ្គោះបានបញ្ជូនក្មេងស្រី មកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺចំនួន២.២៤៥នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៦៨៩.៥២៧នាក់ ដែលបានចុះបញ្ជីថ្មី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានចំនួន១២.៦៨៩នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ...