ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី កម្ពុជា និងជាប្រធាន និងជាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធំៗ ផ្សេងទៀតដូចជា វីអាយភី ខេម ខូអបភើរេសិន NTL Technology & Ten Synergy Group ជាដើម...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ នឹងស្នើឱ្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បញ្ឈប់ការចូលរបស់ភ្ញៀវអង់គ្លេសមកប្រទេសនេះ បន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃប្រភេទ B117 របស់ជំងឺកូវីដ១៩ ត្រូវបានរកឃើញ ទៅលើជនជាតិអង់គ្លេសចំនួន ៤ នាក់ ដែលចូលមកប្រទេសថៃ កាលពីថ្ងៃទី ២១ ខែធ្នូ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤...
ញូវយ៉ក ៖ មន្រ្តីសហព័ន្ធបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ- ១៩ ចំនួនពាក់កណ្តាល ដល់ប្រជាជន ដើម្បីបង្កើនល្បឿន ការចាក់វ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរី Channel News Asia។ លោក Moncef Slaoui ប្រធានអង្គការ...
ភ្នំពេញ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស ចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី...
បរទេស៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការ កត់ត្រាករណីឆ្លងវីរុសថ្មីរហូតដល់ចំនួន ៧៤៥ នាក់ ក្នុងនោះ ៧០៩ នាក់ជាការចម្លងក្នុងសហគមន៍ ដែលនាំឱ្យមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨.៤៣៩ នាក់ និង មានមនុស្សស្លាប់ ១ នាក់ទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ការរឹតត្បិតក្នុងតំបន់នៅក្នុងប្រទេសអង់គ្លេស គឺប្រហែលជានឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ទម្រង់ថ្មី។ លោកបានប្រាប់ព័ត៌មាន BBC ថា “វាប្រហែលជាថាយើងចាំបាច់ត្រូវធ្វើអ្វីៗ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងកាន់តែតឹងតែងនៅក្នុង ផ្នែកជាច្រើននៃប្រទេស។ ខ្ញុំបានផ្សះផ្សាយ៉ាងពេញលេញ ជាមួយរឿងនោះ” ។ លោកបញ្ជាក់ថា “ហើយខ្ញុំហ៊ានភ្នាល់ថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យជាប់អន្ទាក់ធ្វើឡើង ដោយផែនការអ៊ីស្រាអែល បង្កឲ្យកើតជាសង្គ្រាមមួយ តាមរយៈការវាយប្រហារនានា ទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីព្រមានបែបនេះ នៅក្នុងថ្ងៃគម្រប់ខួបអាមេរិក សម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem...
ប៉េកាំង៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានប្រកាសថា ពួកគេបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងវិនិយោគ ដែលបានគ្រោងទុក ដែលនេះជាការបញ្ចូលជីវិតថ្មី ទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកជំនាញអឺរ៉ុប មន្ត្រី និងមេដឹកនាំជំនួញបានឲ្យដឹងថា លទ្ធផលដែលរង់ចាំជាយូរមកហើយ ដែលបានកើតឡើងបន្ទាប់ពីការចរចាចំនួន ៣៥ ជុំក្នុងរយៈពេល ៧ ឆ្នាំ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងអឺរ៉ុប –...
ញូវដេលី៖ និយតករថ្នាំពេទ្យរបស់ ប្រទេសឥណ្ឌាបានឲ្យដឹងថា ខ្លួនបានអនុម័តការប្រើប្រាស់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បន្ទាន់លើកដំបូងរបស់ខ្លួន ក្នុងនោះមានវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយ បង្កើតជាវិធីត្រួសត្រាយផ្លូវ សម្រាប់ការចាក់វ៉ាក់សាំងដ៏ធំ ប្រឆាំងនឹងវីរុសថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតទី ២ មួយនេះ។ វ៉ាក់សាំងដែលទើបតែត្រូវបានអនុម័ត គឺជាវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech International ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុកក៏ដូចជាវ៉ាក់សាំងមួយ...