អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា ក្រុមមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនពលរដ្ឋនៅក្នុងប្រទេសស៊ូដង់ខាងត្បូងចាំបាច់ ត្រូវការជំនួយបន្ទាន់ ដែលចំនួនពលរដ្ឋបានកើនឡើងពី៧,៥លាននាក់ កាលពីឆ្នាំមុន មកដល់៨,៣លាននាក់ ។ ប្រទេសដែលចែកទឹកដីមួយនេះ មានពលរដ្ឋរស់នៅសរុបប្រមាណ ជាង១១លាននាក់ ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA)បានរិះគន់ទៅលើរឿងជម្លោះដែលបានកើតឡើងជាច្រើន ឆ្នាំមកនេះ ការបំរ៉ែបំរួលអាកាសធាតុ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី១០០លាននាក់ គិតត្រឹមថ្ងៃអង្គារ ។ ទិន្នន័យបង្ហាញដោយសកលវិទ្យាល័យបានឲ្យដឹងថា ពិភពលោកបើរាប់ចំនួននៃអ្នកឆ្លងជំងឺគឺបានកើនឡើងដល់១០០.០៣២.៤៦១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់នៅទូទាំងពិភពលោកសរុបដល់ទៅ២.១៤៩.៨១៨នាក់ គិតត្រឹមម៉ោង២និង២២នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកល ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបានអោយដឹងថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន១១នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៣៧នាក់ (គ្មានអ្នកស្លាប់)៕
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ របស់សហរដ្ឋអាមេរិក Moderna Inc បានឲ្យដឹងថាវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលត្រូវបានអនុញ្ញាតត្រូវបានគេរំពឹងថា នឹងការពារប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ប៉ុន្តែក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងជម្រុញក្រុមហ៊ុនបង្កើនវ៉ាក់សាំងប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មីនៅអាហ្រ្វិកខាងត្បូង ចូលទៅក្នុងការសិក្សាជាមុនដោយស្វែងរកដើម្បីកំណត់ថាតើវានឹងមានប្រសិទ្ធិភាព បន្ថែមទៀត ដើម្បីពង្រឹងអង្គបដិប្រាណ ប្រឆាំងនឹងវីរុសឆ្លងទម្រង់ថ្មី និងសក្តានុពលនាពេលអនាគត។ លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រសិនបើភាគីនានានៃផែនការសកម្មភាពចម្រុះ (JCPOA) ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មិនគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ នោះអ៊ីរ៉ង់ នឹងបញ្ឈប់ការត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងពិធីសារបន្ថែមរបស់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ។ អ្នកនាំពាក្យ Saeed Khatibzadeh បានលើកឡើងថា“ ច្បាប់សកម្មភាពនៃយុទ្ធសាស្ត្រ (ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម) របស់សភាគឺច្បាស់ណាស់ ប្រសិនបើភាគី JCPOA ខកខានមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេ អ៊ីរ៉ង់គួរតែបញ្ឈប់ការត្រួតពិនិត្យ...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានបន្តស្នើសុំអោយបងប្អូនកែប្រែទម្លាប់ពីការដាំដុះ បែបកសិករធម្មតា ទៅធ្វើការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ...
ព្រុចសែល៖ លោក Stella Kyriakides ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ បានថ្លែងកាលពីថ្ងៃច័ន្ទថា កាលវិភាគថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន នឹងមិនមានការរំពឹងទុក ដែលមិនអាចទទួលយកបានពីសហគមន៍អ៊ឺរ៉ុប។ លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា“ កាលពីថ្ងៃសុក្រមុនក្រុមហ៊ុន AstraZeneca បានជូនដំណឹងទៅគណៈកម្មាធិការ និងរដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុបថា ខ្លួនមានចេតនាផ្គត់ផ្គង់ដូសតិចក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាងការយល់ព្រម និងប្រកាសកន្លងមក។ លោកស្រីបានសង្កត់ធ្ងន់ថា“...
ភ្នំពេញ ៖ លោកស្រី KAMEI Haruko ប្រធានតំណាងថ្មី របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងអាណត្តិបំពេញ ភារកិច្ចនៅកម្ពុជា របស់លោកស្រី ប្ដេជ្ញានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក ចន រ៉ូបឺត ប្រធានតុលាការកំពូលសហរដ្ឋអាមេរិក នឹងមិនធ្វើជាអធិបតី ក្នុងការជំនុំជម្រះការចោទប្រកាន់ព្រឹទ្ធសភា របស់លោក ដូណាល់ ត្រាំ នោះទេចាប់តាំងពីលោក ត្រាំ ឥឡូវនេះបានក្លាយជាអតីតប្រធានាធិបតី។ ផ្ទុយទៅវិញសមាជិកព្រឹទ្ធសភា លោកស្រី Patrick Leahy ដែលជាប្រធានគាំទ្របណ្ដោះអាសន្នរបស់ព្រឹទ្ធសភា ដែលមានតួនាទីជារដ្ឋធម្មនុញ្ញ ដែលបានផ្តល់ទៅឱ្យសមាជិកសភា...
បច្ចុប្បន្នភាព NBC News បានចុះផ្សាយថា កោះតៃវ៉ាន់ កំពុងក្លាយទៅជាស្នូលកណ្តាល ក្នុងសង្គ្រាមដណ្តើមឥទ្ធិពលសកល និងក្នុងតំបន់រវាងប្រទេស មហាអំណាចចិន និងសហរដ្ឋអាមេរិក ដោយកោះមួយនេះ បានទទួលរងសម្ពាធពីខាងចិនផង និងពីខាងអាមេរិកផង ទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងទាំងវិស័យយោធា ។ កោះតៃវ៉ាន់ជាស្នូលកណ្តាល នៃមហាអំណាចទាំង២ គឺដោយសារកោះនេះ ពឹងផ្អែកវិស័យសេដ្ឋកិច្ច លើប្រទេសចិន...