សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនា របស់កូរ៉េខាងជើងមួយ បានលើកឡើងអំពីការបោះឆ្នោតរបស់លោកចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងសប្តាហ៍នេះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋផ្លូវការនៅតែប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងាត់លើរដ្ឋបាលថ្មីរបស់លោក។ គេហទំព័រកូរ៉េខាងជើង នៅថ្ងៃនេះជាគេហទំព័រមួយក្នុងចំនោមគេហទំព័រឃោសនារបស់កូរ៉េខាងជើង បានធ្វើការចុះផ្សាយពីលោក បៃដិន កាលពីថ្ងៃសៅរ៍ដោយដកស្រង់របាយការណ៍ពីកាសែត Jaju Sibo ដែលជាប្រព័ន្ធផ្សព្វផ្សាយបង្រួបបង្រួមតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដោយយោងទៅលើការបះបោរនៅវិមានកាពីតូល នៅថ្ងៃដែលសភាអាមេរិក ត្រូវបានកំណត់ ដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក ចូ...
តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi និងសមភាគីអាមេរិកដែលទើបតែងតាំងថ្មីលោក Lloyd Austin បានព្រមព្រៀងកាលពីថ្ងៃអាទិត្យថា ប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមសន្ធិសញ្ញាសន្តិសុខរបស់សម្ព័ន្ធមិត្តទាំង ២ ដោយផ្តល់ការធានាដល់ជប៉ុនថា ជំហររបស់អាមេរិកលើប្រជុំកោះ ដែលទាមទារដោយចិន និងជប៉ុន នៅតែស្ថិតក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន។ ថ្លែងតាមទូរស័ព្ទលោក Nobuo Kishi និងលោក...
ភ្នំពេញ ៖ លោក កឹម សុខា បានលើកឡើងថា លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបកម្ពុជា បានកោតសរសើរ ចំពោះភាពអត់ធ្មត់របស់លោក។ ភាពអត់ធ្មត់ ដែលទូតអឺរ៉ុបសរសើរនោះគឺថា “លោក កឹម សុខា នៅជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា សិទ្ធិមនុស្ស...
វ៉ាស៊ីនតោន ៖ រដ្ឋបាលថ្មីរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានទទូចដល់ប្រទេសចិន ឱ្យបញ្ឈប់ការបំភិតបំភ័យកោះតៃវ៉ាន់ ដោយមធ្យោបាយយោធា ការទូត និងសេដ្ឋកិច្ច ស្របពេល ដែលធានានូវកោះនេះ ដែលគាំទ្រ ការគ្រប់គ្រងដោយក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយភ្លាមៗ បន្ទាប់ពីប្រទេសចិន បានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់បែក...
បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ The Diplomat បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន និងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ មានយុទ្ធសាស្ត្រផ្សេងគ្នា ក្នុងការទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសគឺនៅសមុទ្រចិនខាងត្បូង ។ យុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពល របស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមែនបានចាប់ផ្តើមឡើងនៅត្រឹម លោក ដូណាល់ ត្រាំ...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃច័ន្ទនេះ នឹងហាមឃាត់ពលរដ្ឋ មិនមែនអាមេរិកភាគច្រើន ដែលធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ពីការចូលសហរដ្ឋអាមេរិក ដើម្បីជាការទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោក បៃដិន ក៏នឹងធ្វើការរឹតត្បិត ការធ្វើដំណើរឡើងវិញនៅលើតំបន់ Schengen នៃអឺរ៉ុប អង់គ្លេស...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៣៧.៥៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៤៧៦នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា សរុបចំនយនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៣.០៦២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១៧នាក់ គិតត្រឹមថ្ងៃអាទិត្យ នៅក្នុងប្រទេស...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសតួកគី កាលពីថ្ងៃអាទិត្យត្រូវ បានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥.២៧៧នាក់ ក្នុងនោះបូករួមទាំង៦៨៤នាក់ ដែលមិនបញ្ចេញរោគសញ្ញា ខណៈដែលចំនួនសរុប នៃអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់២.៤២៩.៦០៥នាក់ ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនៅក្នុងប្រទេសតួកគី បានកើនឡើងពី១៤០ដល់២៥.០៧៣នាក់ ទន្ទឹមនឹងនេះដែរ សរុបអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់២.៣០៧.៧២១នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយពីជំងឺបន្ថែមទៀតចំនួន៥.៨៦០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំ ប្រទេសថៃបានឲ្យដឹងថាមាន ក្នុងករណីបាក់ស្រុតស្ពានអាកាស នៅខេត្តនគររាជសីមា មានពលករខ្មែរ៧នាក់ រងគ្រោះតែមិនដល់ថ្នាក់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល ។នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាស...
ភ្នំពេញ ៖ វិទ្យាស្ថានគរុកោសល្យ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដាក់ឲ្យប្រើប្រាស់នាពេលថ្មីនេះ ក្រោមជំនួយ ឥតសំណងរបស់ ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) បានសាង់សង់ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០លានដុល្លារ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ JICA ប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ពិធីប្រគល់អគារថ្មី ប្រារព្ធឡើងពីរផ្សេងគ្នា ដោយមួយធ្វើឡើង...