ព័ត៌មានជាតិ

មន្រ្តីនាយកដ្ឋាន ទទួលបណ្ដឹង នឹងអង្កេត លើស្នងការរង ខេត្តតាកែវ ទទួលបន្ទុកព្រហ្មទណ្ឌ ដែលរងការប្ដឹង ពីបទជំរឹតទាប្រាក់

តាកែវ ៖ អគ្គធិការដ្ឋាន ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញលិខិតបង្គាប់ការមួយទៅ លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ កិច្ចការនគរបាល ដឹកនាំសហការី ចំនួនប្រាំនាក់ចុះមកកាន់ខេត្តតាកែវ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមករាឆ្នាំ រាល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២១ ដើម្បីអង្កេតស្រាវជ្រាវ ពាក្យបណ្ដឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ដែលត្រូវមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋ បានប្ដឹងពីបទជំរឹតទាប្រាក់ ។

ការចាត់អោយមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ចុះមកអង្កេតស្រាវជ្រាវ លើលោកលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាន នគរបាលខេត្តតាកែវ គឺយោងទៅតាមពាក្យបណ្ដឹង របស់មន្ត្រីនគរបាលខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្តតាកែវ ដែលបានប្ដឹងមកកាន់ក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ស្នងការរងថា ពុំមានស្នាដៃ ក្នុងការបង្ក្រាបបទល្មើស គឺបានតែអួតអាង បង្កើតបក្សពួកគំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។

បើយោងតាមពាក្យបណ្ដឹង មន្រ្តីនគបាលនិងប្រជាពលរដ្ឋ ដែលអគ្គាធិការក្រសួងមហាផ្ទៃ ក៍បានផ្ញើជូនបន្តទៅសម្ដេចក្រឡាហោម ស ខេង បានរៀបរាប់បន្តថា កាលពីចុងឆ្នាំ ២០១៩ កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង រួមជាមួយបក្សពួក បានចាប់បង្ខាំងជនរងគ្រោះ ជំរិតយកប្រាក់ចំនួន ២០ ដុល្លារ កាលពីថ្ងៃទី 31 ខែធ្នូឆ្នាំ 2019 ។
នៅពេលនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរងនិងវីរៈសេនីយ៍ទោ សេក ទូច រួមទាំងបក្ខពួក បានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះ ជនជាតិវៀតណាម ចំនួន 3 នាក់ និងជនជាតិខ្មែរ ចំនួន 2 នាក់ ជំរិតទាប្រាក់ 10 ម៉ឺនដុល្លារ និងបានដកហូតយកខ្សែដៃខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ ហើយនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2020 មានតំណាងជនរងគ្រោះ ចំនួន 2 នាក់បានមកប្ដឹងតវ៉ា ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារ នៅអគ្គនាយកដ្ឋានភស្តុភារវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារ អោយអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និងទាមទាយកសម្ភារៈ ដែលបានដកហូតពីជនរងគ្រោះត្រឡប់មកវិញ។

ក្រោយពីមានបណ្ដឹងតវ៉ា ក៏មានស្នងការរង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ មិនស្គាល់ឈ្មោះ បានយកសម្ភារៈ ប្រគល់ជូនជនរងគ្រោះវិញ នៅរាជធានីភ្នំពេញ។ ករណីយ៍ខាងលើនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង មកសាកសួរដំណើររឿង បង្ខាំងមនុស្ស ដោយខុសច្បាប់រូបម្ដងរួចមកហើយដែរ ។ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង បានធ្វើឲ្យ ពលរដ្ឋ ក្នុងខេត្តតាកែវភ័យខ្លាច និងបាត់ទំនុកចិត្ត មកលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ក្នុងមូលដ្ឋាន ខេត្តតាកែវ ហើយម្យ៉ាងទៀត លោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌរូបនេះ រង់ចាំតែហើយអាជាមួយបទល្មើស មានចំណាត់ការ ជាក់ស្ដែងឡើយ។

ពាក់ព័ន្ធនិងការ ចុះអង្កេតស្រាវជ្រាវ ពីសំណាក់មន្រ្តីក្រសួងមហាផ្ទៃ ទៅលើមន្រ្តីស្នងការរងខេត្តតាកែវ លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ មិនអាចសុំការបំភ្លឺ បានទេនៅថ្ងៃនេះ ក៍ប៉ុន្តែប្រភពពីមន្រ្តីនគបាល នៅស្នងការដ្ឋានបានលួចបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលបន្ទុកព្រហ្មទ័ណ្ឌ គឺជាមឹត្តភ័ក្រស្និទ្ធស្នាល របស់លោកស្នងការ ដែលទើបតែផ្ទេរមកពីខេត្តកំពត ឲ្យមកកាន់ជាស្នងការរង ទទួលបន្ទុកព្រហ្មទ័ណ្ឌនៅខេត្តតាកែវ៕

To Top