ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងការពារសង្គម បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសកូឡុំប៊ី បានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥.៥៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២.០០២.៩៦៩នាក់ ។ កូឡុំប៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៣៩៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទំាងប្រទេស...
សារព័ត៌មានរបស់វៀតណាម បានផ្សព្វផ្សាយថា លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីការបរទេសវៀតណាម បានផ្លាស់ចេញទៅជាអនុប្រធានរដ្ឋសភាហើយ។ ចំណែក លោក Pham Thanh Son អនុរដ្នមន្ត្រីអចិន្រ្តៃយ៍ការបរទេស ទៅជាឧបនាយករដ្នមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ ។ អ្នកវិភាគបាននិយាយ ថា...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ នៅថ្ងៃអាទិត្យសប្ដាហ៍នេះថា ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នឹងចាប់ផ្តើម នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមួយ រងការវាយប្រហារ ដោយសារមេរោគកូរ៉ូណាធ្ងន់បំផុតមួយ ក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១...
បរទេស៖ ទីប្រឹក្សាអាកាសធាតុជាតិ របស់សេតវិមាន លោក Gina McCarthy បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបបតី សហរដ្ឋអាមេរិក ចូ បៃដិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ត្រៀមបង្ហាញគោលនយោបាយ ដែលខ្លួនជឿថា ត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ។ លោក Gina McCarthy បាននិយាយប្រាប់កិច្ចប្រជុំ នៃសន្និសីទអភិបាលក្រុងអាមេរិកដូច្នេះថា “យើងបានបញ្ជូនទៅរួចរាល់ហើយ...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...
បរទេស៖ ទីក្រុងបាដាដត្រូវបានរញ្ជួយដោយការ វាយប្រហារភេរវកម្ម២ដងក្នុងពេលតែមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និង ១១០ នាក់រងរបួស។ ពួកឧទ្ទាម Daesh (ISIS) បានអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ នៅក្នុងថ្ងៃចុងក្រោយរបស់ខ្លួននៅក្នុងការិយាល័យរដ្ឋបាល លោក ដូណាល់ ត្រាំ បានធ្វើឱ្យល្អលើការប្តេជ្ញាចិត្តជាយូរមកហើយដើម្បីដកចំនួនកងទ័ពអាមេរិក នៅអ៊ីរ៉ាក់ពីចំនួនប្រមាណ ៥ ៨០០...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានបង្ហោះរូបភាពក្លែងក្លាយរបស់លោក ដូណាល់ត្រាំ កំពុងលេងហ្គោលនៅក្នុងស្រមោលនៃអ្នកបំផ្ទុះគ្រាប់បែកបំបាំងកាយយុទ្ធសាស្រ្តអាមេរិក គឺយន្តហោះទម្លាក់គ្រាប់បែក B-2 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថា « ការសងសឹកគឺជារឿងដែលមិនអាចជៀសរួច» ដែលដកស្រង់ចេញពីសម្តីរបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសៅរ៍ថា លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ប្រធានាធិបតីម៉ិកស៊ិកថា សហរដ្ឋអាមេរិកមានគម្រោងធ្វើការកែប្រែគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ទន្ទឹមនឹងធ្វើការងារលើគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាបុព្វហេតុអន្តោប្រវេសន៍។ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រជាមួយលោកប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador លោក បៃដិន បានគូសបង្ហាញផែនការរបស់លោក បង្កើតផ្លូវស្របច្បាប់ថ្មី សម្រាប់ជនអន្តោប្រវេសន៍ និងធ្វើឲ្យប្រសើរឡើងនូវដំណើរការសម្រាប់ស្នើសុំសិទ្ធិជ្រកកោន។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសលោកមានសុទិដ្ឋិនិយមថា នឹងមានចំណងមិត្តភាពល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន និងថា ខ្លួននឹងបន្តពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Arabiya TV ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា “ខ្ញុំមានសុទិដ្ឋិនិយម...