ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន នឹងបង្ហាញពីគោលនយោបាយ បម្រែបម្រួលអាកាសធាតុ

បរទេស៖ ទីប្រឹក្សាអាកាសធាតុជាតិ របស់សេតវិមាន លោក Gina McCarthy បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋបាលរបស់លោកប្រធានាធិបបតី សហរដ្ឋអាមេរិក ចូ បៃដិន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ត្រៀមបង្ហាញគោលនយោបាយ ដែលខ្លួនជឿថា ត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ។

លោក Gina McCarthy បាននិយាយប្រាប់កិច្ចប្រជុំ នៃសន្និសីទអភិបាលក្រុងអាមេរិកដូច្នេះថា “យើងបានបញ្ជូនទៅរួចរាល់ហើយ នូវសញ្ញានានាស្តីពីរឿង ដែលយើងមិនចូលចិត្តថា យើងនឹងដកចេញវិញ ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ អ្នកនឹងឃើញយើងឆ្ពោះទៅមុខជាមួយអ្វី ដែលជាចក្ខុវិស័យនាអនាគត”។

តាមសេចក្តីរាយការណ៍ លោក Gina McCarthy មិនបានបង្ហាញនូវអ្វីដែលនឹងចេញនោះទេ ប៉ុន្តែសារមួយ ដែលសារព័ត៌មាន បានឃើញបង្ហាញថា លោក បៃដិន នឹងបង្ហាញជុំទីពីរ នៃបទបញ្ជាប្រតិបត្តិយ៉ាងយូរបំផុត នៅថ្ងៃទី២៧ ខែមករា ដែលរួមបញ្ចូលទាំងបទបញ្ជា ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុក្នុងស្រុក និងលើកបញ្ហានោះ ឲ្យជាអាទិភាពសន្តិសុខជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top