ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបើកប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល៕
បរទេស៖ ទីបញ្ជាការប្រចាំនៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារចំនួនពីរ លើភេរវករអាល់សាបាប នៅក្នុងប្រទេសសូម៉ាលី ដោយសម្លាប់សមាជិក ក្រុមភេរវកម្មឥស្លាមនោះចំនួន៣នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រចំានៅអាហ្វ្រិករបស់អាមេរិក បាននិយាយថា យោងតាមការវាយតម្លៃបឋម គឺគ្មានជនស៊ីវិលណាមួយរងរបួស ឬក៏ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដែលបានធ្វើឡើងនៅជិតស្រុក Jamaame និងស្រុក Deb Scinnele...
ភ្នំពេញ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា នាពេលខាងមុខ ត្រីប៉ាសេអ៊ីដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងជាតំណាងឲ្យអត្តសញ្ញាណខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ឈាង...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុងប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺចំនួន១៣.៨២៣នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងលើសពី១០.០០០នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានបង្ហាញទិន្នន័យចុងក្រោយថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១០.៥៩៥.៦៦០នាក់...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែង នៅសល់ធនធានព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន ១២.០១៦គីឡូម៉ែត្រការេ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ដួង ពៅ...
បរទេស៖ លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យ ជំនះរបស់លោក ចូ បៃឌិន អស់រយៈពេលជាងពីរខែហើយ ហើយបានឈប់អបអរសាទរ ចំពោះគូប្រជែងប្រជាធិបតេយ្យរបស់លោកចំពោះជ័យជំនះនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈដែលពេលវេលារបស់លោកដូណាល់ត្រាំនៅក្នុងសេតវិមានជិតដល់ថ្ងៃពុធទី ២០ ខែមករា ប្រធានាធិបតីដែលបានចាកចេញបានប្រកាន់ខ្ជាប់នូវប្រពៃណីដែលមានជាយូរមកហើយនិងបានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់គាត់គឺលោក ចូ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេស កៀហ្ស៊ីស៊ីស្ថាន លោក Alymkadyr Beishenaliev បាននិយាយកាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុជាតិ Birinchi ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបានស្នើសុំវ៉ាក់សាំង ការពារមេរោគកូវីដ១៩ចំនួន ៥០០ ០០០ ដូសពីប្រទេសរុស្ស៊ីប្រឆាំង នឹងមេរោគឆ្លងថ្មីនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ព្រលានយន្តហោះថ្មី នៅក្នុងទឹកដីខេត្តស្ទឹងត្រែង អាចនឹងកើតមានឡើងនាពេលអនាគត ដោយកំណត់យកផ្ទៃដីប្រមាណ ៥០០ហិកតា សម្រាប់ការសាងសង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងគោលដៅរយៈពេល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរួមគ្នា ជាមួយមន្រ្តីជំនាញក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគ្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់ សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ ងាយស្រួលធ្វើដំណើរ ដោយមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ។ គម្រោងផែនការកែលម្អសួនច្បារ មុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ ក្នុងគោលបំណង ធ្វើឲ្យសួនច្បារនេះ កាន់តែសម្រស់ស្រស់ស្អាត ហើយមានភាពបន្ស៊ីគ្នា...
បរទេស៖ លោក ចូ បៃឌិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតី អាមេរិកទី ៤៦ ជាស្ថាពរហើយ ដោយបញ្ចប់នូវដំណើរ ផ្លាស់ប្តូរនយោបាយ ដ៏គួរឱ្យកត់សម្គាល់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ចូ...