ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បន្សល់ទុកលិខិតមួយច្បាប់ ជូនលោក បៃឌិន មុនពេលចាកចេញ តាមយន្តហោះ Air Force One

បរទេស៖ លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យ ជំនះរបស់លោក ចូ បៃឌិន អស់រយៈពេលជាងពីរខែហើយ ហើយបានឈប់អបអរសាទរ ចំពោះគូប្រជែងប្រជាធិបតេយ្យរបស់លោកចំពោះជ័យជំនះនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈដែលពេលវេលារបស់លោកដូណាល់ត្រាំនៅក្នុងសេតវិមានជិតដល់ថ្ងៃពុធទី ២០ ខែមករា ប្រធានាធិបតីដែលបានចាកចេញបានប្រកាន់ខ្ជាប់នូវប្រពៃណីដែលមានជាយូរមកហើយនិងបានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់គាត់គឺលោក ចូ បៃឌិន មុនពេលចាកចេញពីគេហដ្ឋានប្រធានាធិបតីជាលើកចុងក្រោយ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ លោក Judd Deere ប្រាប់អ្នកសារព័ត៌មាន។

លោក ដូណាល់ ត្រាំ ដែលបានបដិសេធមិនទទួលយកការបរាជ័យរបស់លោកអស់រយៈពេលជាងពីរខែមកនេះ គឺលោកមិនដែលអបអរសាទរចំពោះលោក បៃឌិន ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកានោះទេ។

អ្នកកាន់តំណែងមុនរបស់លោក ត្រាំ គឺលោកបារ៉ាក់អូបាម៉ា សម្រាប់ផ្នែករបស់គាត់ក៏បានទុកសារនៅក្នុងសេតវិមានមុនពេលចាកចេញពីមុខតំណែង របស់គាត់ផងដែរ។ ដោយបន្សល់ទុកការិយាល័យ Oval ស្របតាមប្រពៃណីរបស់ ប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាបានសរសេរថា “យើងគ្រាន់តែជាអ្នកកាន់កាប់ការិយាល័យនេះ ជាបណ្តោះអាសន្នប៉ុណ្ណោះ” ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×