ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតផ្ទៃដីបឹងតាមោក ២០ហិកតា បន្ថែមទៀត ពីឯកជន មកទុកជាសម្បត្តិរដ្ឋវិញ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានលើកឡើងថា ក្រោយរួចផុតពីកណ្ដាប់ដៃមច្ចុរាជ បឹងតាមោក នឹងជួយអភិបាលប្រជារាស្រ្ត នៅភ្នំពេញឱ្យចៀសផុតពីជំនន់ទឹកភ្លៀង...
បរទេស៖ រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានបង្ហើរទ្រឹស្តីម្តង ហើយម្តងទៀតថា វីរុសកូរ៉ូណាត្រូវបានគេបង្កើតឡើង ទោះបីមានអ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក ប្រកាន់ខ្ជាប់នូវទ្រឹស្តីដែលថា វីរុសនេះលេចចេញមក ដោយធម្មជាតិក៏ដោយ ។ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានអះអាងថា អាមេរិកមានភស្តុតាងបញ្ជាក់ថា វីរុសគឺចេញពីបន្ទប់ ពិសោធន៍មួយនៅទីក្រុង Wuhan ប្រទេសចិន ។ តើវាអាចទៅរួចទេ ដែលយើងអាចឃើញភស្តុតាងផ្ទុះនោះ?...
បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកមួយរូប បាននិយាយថា ការលុបចោលការធ្វើដំណើរទាំងអស់ របស់ក្រសួងការបរទេសអាមេរិក នៅក្នុងសប្ដាហ៍នេះ រួមមានគម្រោងធ្វើដំណើរ ទៅកាន់តៃវ៉ាន់ របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក Kelly Craft ផងដែរ។ លោក Kelly Craft តាមសេចក្តីរាយការណ៍ បានគ្រោងធ្វើដំណើរទៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដល់ថ្ងៃសុក្រ...
បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលថៃ បានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១៥៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ដោយក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មាន ១៣២នាក់ និងករណីនាំចូល ២៥នាក់ ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងវីរុសនេះកើនឡើងដល់ ១០ ៩៩១នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងបញ្ចប់សមាជបក្សពលករកូរ៉េ ជាមួយសំណើឲ្យធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មវិធីអាវុធនុយក្លេអ៊ែដ៏មានឥទ្ធិពល នេះបើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ប្រាប់ថា នៅក្នុងសុន្ទរកថានាថ្ងៃអង្គារ លោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីគ្រប់យ៉ាងទាំងអស់ ត្រូវតែធ្វើឡើង ដើម្បីពង្រឹងការទប់ទល់សង្គ្រាមនុយក្លេអ៊ែ និងដើម្បីអភិវឌ្ឍកងកម្លាំងយោធាដ៏រឹងមាំបំផុត”។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានចេញអនុក្រឹត្យ សម្រេចនិរាករណ៍ដីបឹងតាមោក ចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ៕
បរទេស៖ ប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំង ចាប់តាំងពីមានកុបកម្មដ៏សាហាវដែលរៀបចំឡើងដោយអ្នកគាំទ្ររបស់លោកនៅឯវិមានកាពីតូលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ធនាគារ Deutsche ត្រូវបានគេរាយការណ៍ថា បានក្លាយជាអង្គភាពថ្មីបំផុតក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកសាធារណរដ្ឋ។ លោក Eric Trump កូនប្រុសលោក ត្រាំបាននិយាយថា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មករា នេះ សៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើងថា “Hun Sen – War & Peace in Cambodia and Southeast Asia” ដែលមានន័យជាភាសាខ្មែរថា “ហ៊ុន សែន – សង្រ្គាមនិងសន្តិភាពនៅកម្ពុជា...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានអនុញ្ញាតឲ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អ រវាងយុវជន...
បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា កងកម្លាំងនាវាជើងទឹក របស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធ យោធាមួយនៅត្រង់តំបន់ ឈូងសមុទ្រ Golf ជាមួយនឹងមីស៊ីល ចំងាយខ្លីរបស់ខ្លួននិងក៏ដូចជានាវា ចម្បាំងធំបំផុតរបស់ខ្លួនផងដែរ។ សមយុទ្ធយោធា លើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ពាក់ព័ន្ធទៅនឹងបញ្ហា កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកាន់សាសនា អ៊ីស្លាមមួយនេះ...