ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធ យោធាបាញ់មីស៊ីល ចំងាយខ្លីក្បែរ ឈូងសមុទ្រ Golf

បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃពុធនេះបានសរសេរថា កងកម្លាំងនាវាជើងទឹក របស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធ យោធាមួយនៅត្រង់តំបន់ ឈូងសមុទ្រ Golf ជាមួយនឹងមីស៊ីល ចំងាយខ្លីរបស់ខ្លួននិងក៏ដូចជានាវា ចម្បាំងធំបំផុតរបស់ខ្លួនផងដែរ។

សមយុទ្ធយោធា លើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ពាក់ព័ន្ធទៅនឹងបញ្ហា កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកាន់សាសនា អ៊ីស្លាមមួយនេះ ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធា ដែលមានរយៈពេល២ថ្ងៃ បានចាប់ផ្តើមធ្វើឡើងពីថ្ងៃពុធនេះ នៅត្រង់ចំណុចដែនទឹក របស់ខ្លួននៅភាគអាគ្នេយ៍ ដោយក្នុងនោះក៏មានការចូល រួមពីសំណាក់នាវាចម្បាំង ដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ចំនួន២គ្រឿងផងដែរ ដែលមានមួយឈ្មោះថា Zereh ឬ armore និងមួយទៀតជានាវាធំបំផុត របស់អ៊ឺរ៉ង់គឺ Makran៕

ប្រែសម្រួល៖ស៊ុនលី

To Top