បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដោយចាក់ជូនដល់បុគ្គលិកមន្ទីរពេទ្យ នៅក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លង បន្តកើនឡើងខ្លាំងនៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃពុធបានឲ្យដឹងថា បុគ្គលិកសុខាភិបាល កំពុងក្លាយជាអាទិភាព នៅក្នុងប្រទេសជប៉ុន ជាទីដែលការប្រកាសភាពអាសន្ន នៅតែអនុវត្តជាធរមាន រហូតដល់ខែមីនា ហើយប្រជាជនជាង៧.២០០នាក់ បានស្លាប់បាត់បង់ជីវិត...
បរទេស៖ យន្តហោះចារកម្មមួយគ្រឿង និងនាវាតាមដានមីស៊ីល សហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើបេសកកម្មស៊ើបការណ៍ នៅលើដែនទឹកដែលស្ថិតនៅចន្លោះ ឧបទ្វីបកូរ៉េនិងប្រទេសចិនភាគឦសាន ស្របពេលសហរដ្ឋអាមេរិក នៅតែការពារសម្រាប់ការបង្កហេតុកូរ៉េខាងជើង។ ប្រភពយោធាកូរ៉េខាងត្បូង បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន News 1 ថា យន្តហោះអាមេរិក RC-135S Cobra Ball មួយគ្រឿង បានធ្វើការហោះហើរពីលើសមុទ្រខាងលិច ដែលគេស្គាល់ផងដែរថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់មន្រ្តីស៊ើបការណ៍ យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីថ្ងៃពុធក្នុងយុទ្ធនាការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីលួចប្រាក់១,៣ ពាន់លានដុល្លារ ដែលជារូបិយប័ណ្ណឌីជីថល និងរូបិយប័ណ្ណប្រពៃណីពីធនាគារ និងគោលដៅផ្សេងទៀត ។ សកម្មភាពដំបូងប្រឆាំងនឹង ក្រុងព្យុងយ៉ាងដោយរដ្ឋបាលរបស់ប្រធានាធិបតី...
បរទេស៖ យោងតាមទីភ្នាក់ចារកម្ម របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានព្រងើយចំពោះសំណើផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍផលិតនៅ ក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី។ នៅក្នុងរបាយការណ៍មួយ ដែលបញ្ជូនឲ្យដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ សភាជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់សេអ៊ូល បាននិយាយថា មានភ័ស្តុតាងបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងព្យុងយ៉ាង បានចេញសំណើផ្តល់ថ្នាំវ៉ាក់សាំងកូរ៉េខាងជើង។ យោងតាមរបាយការណ៍នោះ ប្រទេសកូរ៉េខាងជើង មិនបានធ្វើការឆ្លើយតបចំពោះសំណើនោះទេ...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានអនុញ្ញាតិឱ្យនាំចូល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Oxford / AstraZeneca Covid-19 ចំនួន ២០៤.០០០ ដូស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាកញ្ចប់ដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៣០លានដូស...
រ៉ង់ហ្គូន៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ របស់ប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមផ្លូវវិញ ជាធរមានកាលពីថ្ងៃពុធ ដោយធ្វើបាតុកម្មធំបំផុត ចាប់តាំងពីកងទ័ពបានឡោមព័ទ្ធជុំវិញ ប្រទេសដើម្បីបង្ក្រាបការប្រឆាំង នឹងរដ្ឋាភិបាលយោធាថ្មី។ ពលរដ្ឋភាគច្រើននៃប្រទេសនេះ បានធ្វើការបះបោរជាបើកចំហ ចាប់តាំងពីកងទ័ពបានទម្លាក់រដ្ឋាភិបាលណូបែល របស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីដើមខែនេះ និងចោទប្រកាន់លោកស្រីក្រោមច្បាប់ នាំចូលមិនច្បាស់លាស់មួយ។ មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងរ៉ង់ហ្គូន ដែលបានបិទផ្លូវមួយចំនួនធំ ដោយមានយានយន្ត ដើម្បីបញ្ឈប់កងកម្លាំងសន្តិសុខ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ថវិការហូតដល់ ២លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការ នីតិវិធីច្បាប់ របស់សាលាក្តីខ្មែរក្រហម ។ ជាមួយគ្នានោះដែរ ក៏ដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍ ។ ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី...
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារ អ៊ីនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់អង្គការ ក្រៅរដ្ឋាភិបាលដែលលើកឡើងថា រាជរដ្ឋាភិបាលមានគោលបំណង ចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាមគំរូរបស់ប្រទេសចិន ។ តាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ី នៅថ្ងៃ១៧ កុម្ភៈ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តាំផ្ញើឲ្យក្រុមហ៊ុន ត្រូវអនុវត្តតាមបទដ្ឋាន បច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង ចំពោះការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១...
ភ្នំពេញ៖ លោក យិត សូវួច ប្រជាពលរដ្ឋរស់នៅផ្ទះលេខ៤៦ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបានអះអាងថា លោកមិនបានរំលោភយកដីផ្លូវលេខ១៩៤៤ និងមិនបានបិទផ្លូវឡើយពោលគឺ ផ្លូវនោះត្រូវបានសាលារាជធានីភ្នំពេញ សម្រេចបង្រួមទទឹងផ្លូវពី ២០ម៉ែត្រ មកត្រឹម១០ម៉ែត្រវិញ។ លោក យិត សូវួច អះអាងបន្ថែមថា លោករីករាយនិងស្វាគមន៍រាល់ គម្រោងស្ថាបនាផ្លូវនានារបស់...