ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេស ក្នុងការរៀបចំបង្កើតក្រុមហ៊ុនជាតិចម្រុះ រវាងរដ្ឋ និងឯកជន សម្រាប់គ្រប់គ្រងថ្នាលទូរទស្សន៍ឌីជីថលជាតិ៕
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យបៀលប្រាយ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើស សាស្រ្តាចារ្យក្រៅម៉ោងចំនួន ២នាក់ បម្រើការងារនៅលេខាធិការដ្ឋានព្រឹទ្ធបុរស នៃមហាវិទ្យាល័យនិតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ពីលក្ខខណ្ឌនៃការជ្រើសរើសដូចជា៖១. សាស្រ្តាចារ្យ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ដែលមានជំនាញ/ឯកទេស៖ នីតិសាស្ត្រ ឬ រដ្ឋបាលសាធារណៈ បទពិសោធក្នុងបង្រៀនតាមជំនាញយ៉ាងតិច៣ឆ្នាំ នៅតាមសាកលវិទ្យាល័យ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខានិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ក៏ដូចជាច្រានចោលថា រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ គ្មានអ្នកស្ម័គ្រចិត្តណាម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ១៩ បានស្លាប់បាត់បង់ជីវិតនោះទេ។ ការចេញច្រានចោលរបស់អ្នកនាំពាក្យ ក្រោយមានការផ្សាយថា មានមនុស្ស៣នាក់ហើយបានស្លាប់ និងជាង១០នាក់ផ្សេងទៀត កំពុងសង្រ្គោះបន្ទាន់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩។ លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ថា...
ភ្នំពេញ ៖ កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា បានចេញពីផលិតកម្មថោនចូលផលិកម្មថ្មី គឺផលិតកម្មរាម។ ព្រឹត្តិការណ៍បង្ហាញខ្លួននឹងធ្វើឡើង នៅថ្ងៃ១៩ កុម្ភៈស្អែកនេះ នៅដឺព្រីមៀសែនសុខ រាជធានីភ្នំពេញ ។ យោងតាមហ្វេសប៊ុកលោក អ៊ឹម ជីវ៉ានៅថ្ងៃ១៨ កុម្ភៈនេះ បានឲ្យដឹងថា “កញ្ញាមាស សុខ សោភា...
កំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅឆ្នាំ ២០២១ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមចំណែក ការពារ កសាងសង្គមជាតិរបស់យើង ។ លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ...
បរទេស៖ នាវាទ័ពជើងទឹក សហរដ្ឋអាមរិកមួយគ្រឿង បានធ្វើដំណើរក្បែរក្រុមកោះ ដែលចិនអះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងត្បូង នាថ្ងៃពុធនេះ ក្នុងដំណើរប្រជែងដោយបើកចំហមួយ ចំពោះការអះអាងកម្មសិទ្ធិដែនសមុទ្រ មានជម្លោះក្នុងតំបន់របស់ទីក្រុងប៉េកាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ កងនាវាលេខ៧របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Russell បានធ្វើការអះអាងសិទ្ធិនាវាចរណ៍ នៅថ្ងៃពុធនេះ នៅពេលដែលវាធ្វើដំណើរក្បែរប្រជុំកោះ Spratly Islands។...
បរទេស៖ សហរដ្ឋអាមេរិក ជាមួយសម្ពន្ធមិត្តអឺរ៉ុបខាងលិច នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសការវាយប្រហារ ដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃចន្ទ ទៅលើមូលដ្ឋានយោធាដឹកនាំ ដោយអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានបណ្ដាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ មន្ត្រីការទូតបាននិយាយថា “យើង ដែលជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយរ៉ុកកែតកាលពីថ្ងៃទី១៥...
សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយ សម្រាប់ការដាក់កងទ័ពអាមេរិក ចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើន កិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនិងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីពេលវេលានៃ ការមកដល់នៃវ៉ាក់សាំង ការពារកូវីដរបស់ចិន Sinovac ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ក្រោយ។ នៅក្នុងកិច្ចពិភាក្សាគ្នាលើកទី២ នៃរដ្ឋសភាលោក Anutin បាននិយាយថាការអនុញ្ញាតិឲ្យ វ៉ាក់សាំងកញ្ចប់ដំបូងពីសំណាក់ប្រទេសចិននោះ នឹងត្រូវធ្វើដំនើរមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះហើយ ហើយជាបន្តបន្ទាប់ទៅកញ្ចប់ទី២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបាតុករបស់មីយ៉ាន់ម៉ា បានឈានទៅដល់ការបិទផ្លូវ សំខាន់ចេញពីរដ្ឋធានី Yangon ហើយដែលវាត្រូវបានអ្នកជំនាញមើលឃើញថា ហាក់ដូចជាតាក់ទិកដែល ក្រុមបាតុករបានរៀបចំទុកជាមុន។ ការបិទផ្លូវនេះត្រូវបានធ្វើឡើង នៅក្រោយពេលតែបន្តិចប៉ុណ្ណោះ នៅពេលដែលបាតុកររាប់ពាន់នាក់ទៀត បានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំគ្នា នៅពាសពេញរដ្ឋធានីហើយដោយក្រុមអ្នករៀបចំបាតុកម្មធ្លាប់បានអះអាងថា វានឹងក្លាយទៅជាការតវ៉ាប្រឆាំង ដ៏ធំបំផុតមួយមិនធ្លាប់មាន។ នៅក្នុងស្ថានភាពបែបនេះផងដែរ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ធ្លាប់បានព្រមានថាវានឹងអាចក្លាយ...