បរទេស៖ នៅសប្តាហ៍នេះមានការ លើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយទៀត នៅក្រោយការចាកចេញពីតំណែង របស់លោកប្រធានាធិបតី អាណត្តិមុនលោក Donald Trumpដោយអតីតទីប្រឹក្សាមួយរូបរបស់លោកថា Trump ធ្លាប់ចេញបញ្ជាក់ឲ្យកំចាត់ចោល នូវមេដឹកនាំស៊ិរីបច្ចុប្បន្នលោកអាសាដ។ លោក KT Macfarland អតីតទឹកប្រឹក្សារងផ្ទាល់ទទួលបន្ទុក ផ្នែកកិច្ចការងារសន្តិសុខជាតិ ដែលបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ទូរទស្សន៍ BBC ថាលោក Trump ពិតជាបានចេញបញ្ជាឲ្យធ្វើឃាត...
បរទេស៖ អគ្គនាយក នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Opas Karnkawinpong បាននិយាយថា ជំងឺកូវីដ១៩ដែលបំលែងខ្លួនថ្មី នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលគេជឿថា វាមានភាពធន់នឹងវ៉ាក់សាំងនោះ គឺត្រូវបានគេរកឃើញ ទៅលើជនជាតិថៃម្នាក់ មកពីប្រទេសតង់ហ្សានី កាលពីចុងខែមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមការងាររបស់អង្គការ សុខភាពពិភពលោក WHO ដែលបានចូលទៅដល់ក្រុងវូហាន ជាទីកន្លែងផ្ទុះវិរុសកូវីដដំបូង គេកាលពីខែធ្នូឆ្នាំ២០១៩ នោះបានបង្ហាញ លទ្ធផលថ្មីមួយគួរឲ្យ ចាប់អារម្មណ៍ខ្លាំងមែនទែន។ ថ្លែងទៅកាន់ក្រុមការងាររបស់ CNN ប្រធានក្រុមការងារបានប្រាប់ថា ចំនួនជាក់ស្តែងដែលអាចឆ្លង រាតត្បាតនៅក្នុងទីក្រុងកាលពីខែ នោះប្រហែលជាអាចមាន រហូតទៅដល់ជាង...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា លោកស្រីស៊ូជី ដែលត្រូវបានបណ្តេញអំណាចនៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ជូនទៅឃុំខ្លួនរហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ សម្រាប់សវនាការនៅតុលាការ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃច័ន្ទ ដូចការរំពឹងទុកនោះទេ។ មេធាវីលោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូន លិខិតរបស់មេធាវីយើង និងពិភាក្សាជាមួយចៅក្រម យោងតាមការលើកឡើង...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធ ប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយ នឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២,១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់។ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ក្រសួង បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម...
ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕