បរទេស៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ នូវថ្នាំវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer Inc ហើយនេះជាការអនុម័តបែបនេះ ដំបូងនៅក្នុងប្រទេស ស្របពេលបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់រលកនៃការឆ្លងមេរោគលើកទី៣ នៅមុនរដូវការកីឡាអូឡាំពិកនៅរដូវក្តៅ។ ការអនុម័តនេះ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយ ក្រោយគណៈកម្មាធិការ រដ្ឋាភិបាលណែនាំឲ្យធ្វើការអនុម័ត កាលពីថ្ងៃសុក្រ ជាចំណុចដែលរដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Norihisa Tamura...
បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។ នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី កែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្ដមួយចំនួន ។
ភ្នំពេញ ៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ដូចជាបន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់ ឲ្យរីក ចម្រើនធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ នេះបើយោងតាមផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផាកពិន័យ លើពលករខ្មែរដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំណើដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័ក ។ ការដាក់លិខិតស្នើនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យភាគីពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យ ទប់ស្កាត់អ្នកគេចវេស មិនធ្វើចត្តាឡីស័ក ហើយសម្តេច ក៏បានស្នើអាជ្ញាធរ ខេត្តជាប់ព្រំដែនជាមួយថៃ-វៀតណាម និងឡាវសហការគ្នា កុំឲ្យពលរដ្ឋធ្វើដំណើរ...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក) ។ នេះបើតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស ។ នេះបើយោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ កុម្ភៈ ។ មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ ,...
ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។ នេះបើយោងតាមសេចក្ដីសម្រេច របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។ លិខិតបានឲ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើ្បម្បីកែប្រែកំហុសឆ្គង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ពិភាក្សាគ្នា ចំពោះការតម្លៃថ្លៃសេវា ផាកពិន័យ ទៅលើអ្នកគេចវេស មិនធ្វើចត្តាឡីស័ក្ត ។ ការចេញបញ្ជា របស់នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីមានពលករខ្មែរ លួចឆ្លងដែន តាមច្រករបៀងជាន់មីនដាច់ជើងម្ខាង ដោយសារមិនចង់ធ្វើចត្តាឡីស័ក្ត នៅវេលាម៉ោង៧និង១០នាទីយប់...