ម្ចាស់បទ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។...
ដើម្បីអបអរសាទរ ខួប៦ឆ្នាំ របស់ប្រ៊ូហោសន៍ សាខាព្រះបរមរាជវាំង ដែលត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងជាទិវានៃក្តីស្រលាញ់ផងនោះ រាល់អតិថិជន អញ្ជើញមកពិសាអាហារ និងភេសជ្ជៈ នងទទួលបានកាដូចជាច្រើន ជាពិសេស កែទឹក អត្តសញ្ញាណ BrewHouse យ៉ាងស្រស់ស្អាតតែម្តង ។ ក្នុងនោះដែរ សម្រាប់សាខាផ្សារដើមថ្កូវ និងសាខាអូឡាំពិក ក៏មានកាដូជូនផងដែរ...
រ៉ូម៖ គិតមកត្រឹមថ្ងៃសុក្រទី១២ ខែកុម្ភៈនេះលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអ៊ឺរ៉ុប ដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដើម្បីអាចចូលរួម ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី នាពេលខាងមុខនេះ។ អតីតប្រធានធនាគារកណ្តាលរូបនេះ ត្រូវបានស្នើសុំឲ្យមកជំនួសតំណែង របស់នាយករដ្ឋមន្ត្រីចាស់ ហើយការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយប្រធានាធីបតីអ៊ីតាលីលោក Sergio Mattarella ក្នុងពេលឆាប់ៗនេះជាមិនខាន ។ លោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានប្រកាស ដាក់ទណ្ឌកម្មទៅលើ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងពួកគេផងដែរ ។ រតនាគារជាតិ អាមេរិកបានធ្វើការប្រកាស សេចក្តីសម្រេចចុងក្រោយមួយ របស់ខ្លួនទៅលើមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា អតីតមេដឹកនាំនិងមេដឹកនាំយោធា បច្ចុប្បន្នចំនួន១០រូប ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ របស់អាមេរិកព្រមជាមួយនឹងក្រុមហ៊ុនចំនួន៣ទៀត...
ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១ ។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden ទើបតែបានប្រកាសសម្រេចចិត្ត ក្នុងការរុះរើកញ្ចប់ថវិកា ប្រើប្រាស់ជាបន្ទាន់ឡើងវិញ ដើម្បីអាចដកយកចំណែកមួយ នៃការប្រើប្រាស់ទៅលើគម្រោង កសាងជញ្ជាំងព្រំដែន ដែលធ្លាប់ធ្វើដោយ អតីតប្រធានាធិបតីអាមេរិក Donald Trump។ នៅក្នុងសំបុត្រមួយទៅកាន់សភាជាតិ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ...
មកដល់ហើយ ឱកាសការងារ BrewHouse កំពុងស្វែករក បេក្ខជន បេក្ខនារី ចូលបម្រើការងារ ជាច្រើននាក់ ក្នុងនោះមាន ផ្នែកឆុងកាហ្វេ (Barista) ផ្នែកសេវាកម្ម (Srvice) ដែលនឹងទទួលបាន ការបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍខ្លួនបន្ថែម រួមជាមួយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ ជាច្រើនទៀត។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ អាចផ្ញើរ CV...
BBC៖ និយតករទូរទស្សន៍ និងវិទ្យុរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានហាមឃាត់មិន ឱ្យចាក់ផ្សាយរបស់ BBC World News នៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបានរិះគន់ BBC ចំពោះការផ្សាយអំពីជំងឺឆ្លង និងការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិចអ៊ុយហ្គ័រ ។...
ប្រទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលថៃ បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត នៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដោយព្យាករណ៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១,៩ លានដូស នឹងត្រូវផ្តល់ជូនប្រជាជនជាង ៩៦០ ០០០ នាក់ នៅក្នុងខេត្តចំនួន ១០ នៅត្រឹមខែមេសា ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២...
កោះកុង៖ ពលករចំណាកស្រុកចំនួន ៣១នាក់ ត្រូវបានមន្ទីរសុខាភិបាលខេត្តកោះកុង អនុញ្ញាត្តិឲ្យវិលទៅស្រុកកំណើតវិញ ក្នុងរដូវចូលឆ្នាំប្រពៃណីចិន ដោយមានការជូនដំណើរក្រោមវត្តមានលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានប្រសាន៍ថា...