ភ្នំពេញ ៖ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យពលរដ្ឋ ធ្វើដំណើរចេញ -ចូលខេត្តព្រះសីហនុនោះ មុននេះបន្តិចរដ្ឋបាល ខេត្ត បានប្រកាសឲ្យផ្អាក ការធ្វើដំណើរចេញ -ចូល ជាបណ្តោះអាសន្ន លើកលែង តែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌ នៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឲ្យរដ្ឋបាលខេត្ត គ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺ និងទីតាំងពាក់ព័ន្ធ...
បរទេស ៖ វិធានការដ៏តឹងរឹង ធ្វើឡើងដោយកូរ៉េខាងជើង ដើម្បីទប់ស្កាត់ មេរោគកូរ៉ូណា បានធ្វើឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស និងភាពលំបាកផ្នែក សេដ្ឋកិច្ចកាន់តែខ្លាំង សម្រាប់ប្រជាពលរដ្ឋ របស់ខ្លួន ដែលរួមបញ្ចូលទាំង របាយការណ៍អំពីភាពអត់ឃ្លាន នេះបើតាមសម្តី របស់មន្ត្រីស៊ើបអង្កេត អង្គការសហប្រជាជាតិ ។ លោក Tomas Ojea Quintana ជាអ្នករាយការណ៍ពិសេស...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេសថា សម្រាប់អាណត្តិខាងមុខ គឺសម្តេចនៅតែបន្តធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តី កុំមកចង់ដេកស្រម៉ៃ ព្រោះក្នុងក្របខណ្ឌ នៃច្បាប់ គឺសម្តេច គឺជាបេក្ខជននាយករដ្ឋមន្រ្តី។ សម្តេចតេជោបន្តថា បើចង់មកស្រម៉ៃទាល់តែចាំរហូតដល់ថ្ងៃទី៣១ ខែកុម្ភៈ...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ឯកសារទស្សនទានស្តីពីកម្មវិធីហិរញ្ញប្បទានពិសេសបន្ថែម របស់រាជរដ្ឋាភិបាលគាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ -ឧស្សាហកម្ម និងវិស័យកសិកម្ម (២០២១...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រកាសថា សុខភាពរបស់សម្តេចតេជោ បន្ទាប់ពីចាក់វ៉ាក់សាំង អាស្រ្តាហ្សនីកា រួច២ម៉ោងក្រោយមក គឺគ្មានបញ្ហាអ្វីកើតឡើងឡើយ ។ សម្តេចតេជោបន្តថា “មកដល់ម៉ោងនេះខ្ញុំអត់អីទេ ខ្ញុំចាក់ដៃឆ្វេង គេចាក់ដៃស្តាំ ព្រោះខ្ញុំត្រូវពិនិតឯកសារប្រចាំថ្ងៃ។ ព្រោះបើមានបញ្ហាអីទៅប្រើដៃស្តាំ។ ខ្ញុំចាក់២ម៉ោងហើយដូចអត់មានឈឺកន្លែងណាផង” ។...
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសារអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ។ សូមរំលឹកថា នៅព្រឹកថ្ងៃទី៤ មីនានេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បរទេស ៖ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមសកម្មភាព សារជាថ្មីឡើងវិញ នៅទីតាំងសម្ងាត់ ដែលអាចជាមជ្ឈមណ្ឌលមួយ សម្រាប់ការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម បង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងក្លា ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង JoongAng Daily បានរាយការណ៍នៅថ្ងៃអង្គារ ម្សិលមិញនេះថា អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក...
ឡុងដ៌ ៖ មនុស្ស ៦,៣៨៥ នាក់ផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសឆ្លង សរុបនៅក្នុងប្រទេសកើនដល់ ៤,១៩៤,៧៨៥នាក់ និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអង់គ្លេសកើនឡើងដល់ជាង ១២ម៉ឺននាក់។ ប្រទេសនេះក៏បានរាយការណ៍ផងដែរ អំពីការស្លាប់ទាក់ទងនឹងជំងឺឆ្លងចំនួន ៣១៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់ដល់ ១២៣,៧៨៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តំបន់ហានិភ័យនៅខេត្តកណ្តាល ដែលជាប់រាជធានីភ្នំពេញ និងព្រះសីហនុត្រូវបន្តចាក់វ៉ាក់សាំង ដើម្បីការជៀសវាង រីករាលជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្តេចតេជោក៏បន្តក្រើន រំលឹកកុំឲ្យពលរដ្ឋនៅព្រះសីហនុ ចាក់ចេញពីខេត្ត និងពលរដ្ឋពីខេត្តផ្សេងទៀត ទៅខេត្តព្រះសីហនុ៕