សេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើប័ណ្ណសមាជិក ប.ស.ស. ជាបណ្តោះអាសន្ត នៅតាមបណ្តារាជធានីខេត្ត មួយចំនួនដូចមានចែង ក្នុងសេចក្តីជូនដំណឹងខាងក្រោម
ភ្នំពេញ៖ បុរសជនជាតិចិន វិជ្ជមាន ជំងឺកូវីដ១៩ម្នាក់ ដែលជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុញៀនក្នុងខ្លួននោះបានគាំងបេះដូងស្លាប់ ក្នុងពេលព្យាលបាលជំងឺ នៅមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ មីនានេះ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កូវីដ១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២១ និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០៩នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤២៥នាក់៕
នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី “ការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (video conference) ដែលដឹកនាំ និងសម្របសម្រួល ដោយ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋន ក្រុមប្រឹក្សាជាតិ គាំពារសង្គម។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណងក្នុងការប្រមូលធាតុចូល និងមតិយោបល់ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី“ការគ្រប់គ្រង និងការត្រួតពិនិត្យ ប្រតិបត្តិការសន្តិសុខសង្គម” ដើម្បីឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម, តំណាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO), តំណាងសហព័ន្ធនិយោជក, សមាគមពាណិជ្ជកម្មកម្ពុជា ( CAMFEBA), និងតំណាងកម្មករនិយោជិត៕
ភ្នំពេញ៖ 02 មីនា 2021 ជាថ្មីម្តងទៀត ក្រុមហ៊ុន សែលកាត បានទទួល នូវការទទួលស្គាល់ និងការគាំទ្រ ពីបណ្តាញទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សកល ជាមួយនឹងពានរង្វាន់ ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំង៤នេះរួមមាន៖ • “ស្ថាប័នផ្តល់សេវាបណ្តាញ ទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុ អន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាន នៅឌូបៃ • “ឧត្តមភាពក្នុងវិស័យ ទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។ • “ប្រតិបត្តិករទូរគមនាគមន៍ ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះ គឺជាការទទួលបាន លើកទីបី និងត្រូវបានផ្តល់ជូនដោយGlobal Brands Magazine • “ស្ថាប័នផ្តល់សេវា បណ្តាញទូរស័ព្ទចល័ត ឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់ជូនអតិថិជន នូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការស្លាប់ដោយសារវីរុសកូវីដថ្មី ម្នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅថៃ កើនឡើងដល់ ៨៥ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៥៤ នាក់ ដោយក្នុងនោះ ៤៤ នាក់ ឆ្លងក្នុងសហគមន៍ និង ១០ នាក់ ជាករណីនាំចូល ដែលបង្កើនករណីឆ្លងសរុបនៅក្នុងប្រទេសថៃ ដល់ ២៦...
បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា រោងចក្រចំហាយដើរដោយធ្យូងថ្ម កំពុងតែស្ថិតក្នុងប្រតិបត្តិការ នៅទីតាំងនុយក្លេអ៊ែ Yongbyon របស់ប្រទេសកូរ៉េខាងជើង អាចជាការត្រៀមចម្រាញ់ យកសារធាតុភ្លូតូនីញ៉ូមសម្រាប់អាវុធ នេះបើយោងតាមការវិភាគ មួយធ្វើឡើងដោយគេហទំព័រអាមេរិក 38 North។ នៅក្នុងសេចក្តីរាយការណ៍មួយ បោះពុម្ពផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ រូបភាពផ្កាយរណបពីថ្ងៃទី២៥ខែកុម្ភៈនិងថ្ងៃទី០២ខែមីនា បានបង្ហាញឲ្យឃើញផ្សែងកំពុងហុយចេញពីរោងចក្រចំហាយ ដែលផ្តល់កម្តៅឲ្យដល់មន្ទីរពិសោធន៍គីមីវិទ្យុសកម្ម Yongbyon របស់កន្លែងនុយក្លេអ៊ែ។ បាយការណ៍ពីគេហទំព័រ 38...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋខ្លួនទាំងអស់ ដែលនៅក្នុងប្រទេសមីយ៉ានម៉ា គួរតែពិចារណាចាកចេញពីប្រទេសនេះឲ្យបានឆាប់តាម ដែលពួកគេអាចធ្វើបាន ដោយសារតែមានការឡើងនូវអំពើហិង្សា រវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខ និងការកើនឡើងនៃជនរងគ្រោះស៊ីវិល។ សេចក្តីថ្លែងការណ៍មួយពីក្រសួង ដែលណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ការធ្វើដំណើរទាំងអស់ ទៅប្រទេសមីយ៉ានម៉ា ក្នុងពេលបច្ចុប្បន្ននេះនោះ បាននិយាយដូច្នេះថា “ប្រជាពលរដ្ឋសិង្ហបុរី ដែលនៅក្នុងប្រទេសមីយ៉ានម៉ានាពេលបច្ចុប្បន្ននេះ គួរតែពិចារណាចាកចេញឲ្យបានលឿន តាមដែលពួកគេអាចធ្វើបាន តាមន័យពាណិជ្ជកម្ម...
ភ្នំពេញ ៖ មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១នេះ បានរៀបចំបិទវគ្គ ហ្វឹកហ្វឺនបំប៉នលំហាត់របៀបបច្ចេកទេស អាវុធថ្មើជើងនិងឋានលេខាក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត រៀបចំកែលំអសោភ័ណភាពឡើងវិញ នូវទីកន្លែងកីឡាដ្ឋាន បាល់ទាត់របស់ខេត្ត ក្នុងក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំសមញ្ញលើកទី២២ អាណត្តិទី០៣...