ព័ត៌មានអន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍ ប្រទេសថៃ មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ម្នាក់ទៀត និងរកឃើញអ្នកឆ្លងវីរុសថ្មី ចំនួន ៥៤នាក់

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីការស្លាប់ដោយសារវីរុសកូវីដថ្មី ម្នាក់ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅថៃ កើនឡើងដល់ ៨៥ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៥៤ នាក់ ដោយក្នុងនោះ ៤៤ នាក់ ឆ្លងក្នុងសហគមន៍ និង ១០ នាក់ ជាករណីនាំចូល ដែលបង្កើនករណីឆ្លងសរុបនៅក្នុងប្រទេសថៃ ដល់ ២៦ ១៦២នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃថា អ្នកស្លាប់ថ្មី គឺជាបុរសអាយុ ៦៣ ឆ្នាំ នៅទីក្រុងបាងកកដែលមានជំងឺទឹកនោមផ្អែមនិងលើសឈាម។

សេចក្តីប្រកាសបាននិយាយថា គាត់បានរស់នៅ និងធ្វើដំណើរនៅក្នុងតំបន់មួយដែលវីរុសកូវីដ-19 កំពុងតែរីករាលដាល។

សូមជម្រាបថា ប្រទេសថៃ មានអ្នកជំងឺកូវីដ១៩សរុបចំនួន ២៦ ១៦២ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៥ ៥៦២ នាក់ (៩៧,៧%) និង អ្នកជំងឺចំនួន ៥១៥ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕នៅថ្ងៃព្រហស្បតិ៍ ប្រទេសថៃ មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ម្នាក់ទៀត និងរកឃើញអ្នកឆ្លងវីរុសថ្មី ចំនួន ៥៤នាក់ប្រែសម្រួលៈ ណៃ តុលា

To Top