ភ្នំពេញ ៖ តាមការផ្សព្វផ្សាយផេកហ្វេសប៊ុក របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលមុននេះបន្តិច ដែលបានឆ្លើយតបខមិន របស់សាធារណជនគឺថា ក្នុងករណីក្រុមចោររៀបចំគម្រោងប្លន់ សម្លាប់យកលុយ១លានដុល្លារ ពីប្តីប្រពន្ធមួយគូ នាម៉ោងប្រមាណជា១២រសៀលថ្ងៃនោះ ទាំងម្ចាស់ផ្ទះ និងសមត្ថកិច្ច មានសុវត្ថិភាពទាំងអស់គ្នា ៕
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា វាជាការខកចិត្ត ដែលក្រុងតេអេរ៉ង់ បានច្រានចោលសំណើ ដើម្បីធ្វើកិច្ចចរចាក្រៅផ្លូវការ ជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា“ ខណៈដែលយើងខកចិត្ត ចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់យើង នៅតែត្រៀមរៀបចំឡើងវិញ ក្នុងការទូតប្រកបដោយអត្ថន័យ ដើម្បីទទួលបានមកវិញ នូវការគោរពគ្នាទៅនឹងការប្តេជ្ញាចិត្ត JCPOA” អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ យើងនឹងពិគ្រោះយោបល់ជាមួយដៃគូ P5...
បរទេស៖ មនុស្សចំនួន ៣៣ នាក់ត្រូវបានគេបញ្ជាក់ថា បានរងរបួសក្នុងអំឡុងពេលបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅខាងក្រៅបន្ទាយទាហានថ្មើរជើងទី ១ ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃអាទិត្យ ហើយក្រុមអ្នកតវ៉ា ២២ នាក់ផ្សេងទៀត ក៏ត្រូវបានប៉ូលិសឃុំខ្លួនផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នានៅពេលយប់ថ្ងៃអាទិត្យ...
ភ្នំពេញ ៖ នៅមុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបាញ់សម្លាប់ក្រុមឧក្រិដ្ឋជន ៤នាក់ ក្រោយបាញ់រះមកលើកម្លាំង កងរាជអាវុធហត្ថ ក្នុងពេលចុះបង្ក្រាបករណីប្លន់សម្លាប់ ២នាក់ប្តីប្រពន្ធ និងកូនឈ្នួល ២នាក់ នៅបុរីអង្គរភ្នំពេញ ។ យោងតាមហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផ្អាកបណ្ដោះអាសន្ន នូវសណ្ឋាគារ និងភោជនីយដ្ឋាន 88 11 ស្ថិតនៅ ផ្លូវ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយរកឃើញភ្ញៀវដែលធ្លាប់ ចេញ-ចូល ស្នាក់នៅសណ្ឋាគារនោះ មានវិជ្ជមានវិរុសកូវីដ-១៩។ យោងតាមលិខិត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា...
បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងប៉ូលីស និងក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រែទៅជាអាក្រក់ កាលពីថ្ងៃអាទិត្យ ដោយមានអ្នករងរបួស និងមានការចាប់ខ្លួនជាច្រើននាក់ បន្ទាប់ពីមានការតវ៉ា នៅខាងមុខបន្ទាយទាហាន កងវរសេនាតូចទី ១ និងក្រុមអង្គរក្ស របស់ព្រះមហាក្សត្រ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឲ្យទីផ្សារការងារ និងចំណូល ពីផ្នែកសិល្បៈវប្បធម៌ របស់កម្ពុជារងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្ទាល់ និងប្រយោល ។ ការថ្លែងរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពីពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា បាននិងកំពុងជួបវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយអស់ រយៈពេលជិត ១ឆ្នាំមកនេះ...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នក ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Sullivan បានឲ្យដឹងថា “ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារចម្រុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះពិនិត្យនិងរៀបចំ ជាកន្លែងធ្វើការ កន្លែងប្រចាំបញ្ជា កន្លែងសំរាក សម្រាប់កងកម្លាំង មានសមត្ថកិច្ច ក្រុមគ្រូពេទ្យ ជាមួយនឹងរោងផ្តល់អាហារ សម្រាប់ពីរពេលជូនកងកម្លាំងចម្រុះ...