ព័ត៌មានជាតិ

រដ្ឋបាលខេត្ត ព្រះសីហនុ បិទសណ្ឋាគារ 8811 បណ្ដោះអាសន្ន ក្រោយភ្ញៀវម្នាក់ មានផ្ទុកជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផ្អាកបណ្ដោះអាសន្ន នូវសណ្ឋាគារ និងភោជនីយដ្ឋាន 88 11 ស្ថិតនៅ ផ្លូវ៧០៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយរកឃើញភ្ញៀវដែលធ្លាប់ ចេញ-ចូល ស្នាក់នៅសណ្ឋាគារនោះ មានវិជ្ជមានវិរុសកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមលិខិត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ នឹងចុះទៅពិនិត្យយកសំណាក់ពីភ្ញៀវ និងបុគ្គលិក ដែលបម្រើការ នៅក្នុងសណ្ឋាគារ និង ភោជនីយដ្ឋាន ដើម្បីធ្វើតេស្ដរកវិរុសកូវីដ-១៩បន្តទៀត ៕

To Top
×