ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ខណៈការបង្ក្រាបដ៏សាហាវទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅតែបន្តកើតមាននៅក្នុង ប្រទេសសមាជិកអាស៊ានមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី បានឲ្យដឹងថា លោកនឹងស្នើទៅលោក Hassanal Bolkiah ថាការប្រជុំមេដឹកនាំត្រូវធ្វើឡើងភ្លាមៗ ដែលបច្ចុប្បន្នប្រទេសប្រ៊ុយណេ ធ្វើជាប្រធានសមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស។...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ មកពីសហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃសុក្រ បានបង្ហាញសញ្ញាថាគ្មានរបកគំឃើញ ដ៏សំខាន់ណាមួយនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលកំពុងតានតឹងនៅពេល ដែលពួកគេបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅអាឡាស្កានោះឡើយ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មកពីសហរដ្ឋអាមេរិក បានជួបជាមួយអ្នកការទូតកំពូល របស់ប្រទេសចិនលោក Yang Jiechi...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ» មានទីតាំងស្ថិតនៅផ្នែកខាងកើតសួនច្បារវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មាធិការជួសជុលនេះ មានប្រធាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីបន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះ ឆ្លងចូលក្នុងសហគមន៍ ៥៣នាក់ និងនាំចូល ១នាក់ ចំណែកឯអ្នកជំងឺព្យាបាលជាសះស្បើយ មានចំនួន១៨នាក់ បានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ៕
វ៉ាស៊ីនតោន ៖ លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូល របស់ប្រទេស បានឲ្យដឹងថា វីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានគេកត់សម្គាល់ឃើញ ដំបូងនៅក្នុងប្រទេសអង់គ្លេស ទំនងជាមានរហូតដល់ ៣០ ភាគរយ នៃការឆ្លងជំងឺកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិក។ លោក Fauci បានឲ្យដឹងក្នុងសន្និសីទកាសែត នៅសេតវិមាន ស្តីពីការរាតត្បាតថា ជំងឺឆ្លងទម្រង់នេះត្រូវបានគេរាយការណ៍ថា...
ប៉េកាំង ៖ គណៈប្រតិភូចិន បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រួមទាំងហុងកុងផងដែរ ដែលការជំរុញនេះ កើតឡើងនៅក្នុង កិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ នៅអាឡាស្កា នេះបើយោងតាមកសរចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ គណៈប្រតិភូបានឲ្យដឹងថា ប្រព័ន្ធបោះឆ្នោតនៅក្នុងតំបន់រដ្ឋបាល ពិសេសហុងកុង គឺជាប្រព័ន្ធបោះឆ្នោត ក្នុងស្រុកមួយ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំ រូបណា ដែលបាន ប៉ះពាល់ជាមួយសាធារណជនច្រើន និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់ ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានថ្លែងថា វីរុសកូវីដ-១៩ កំពុងតែវាយលុកហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ ដូច្នេះគ្មានអ្វីល្អ ប្រសើរជាង នៅក្នុងផ្ទះ និងកុំចេញក្រៅផ្ទះ បើមិនចាំបាច់។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា នៅតាមដងផ្លូវនានា ចេញពីទីក្រុងធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ ពោរពេញដោយប្រជាជន ដែលភៀសខ្លួនពីការបង្ក្រាបដ៏ឃោរឃៅ របស់របបប្រល័យពូជសាសន៍ ទៅលើរបបប្រឆាំងរដ្ឋប្រហារ ខណៈអាជ្ញាធរក្នុងប្រទេសថៃឡង់ដ៏ ដែលនៅជិតខាងបាននិយាយថា ពួកគេកំពុងត្រៀម សម្រាប់ការហូរចូលជនភៀសខ្លួន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក ឡើងថា ជីដូន ជីតា អាចកសាងប្រាសាទ ស្ពានបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ កំពុងដំណើរការ ដល់សព្វថ្ងៃនេះ ដូច្នេះ យុវជនជំនាន់ក្រោយ ក៏អាចមានសមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយ...