ព័ត៌មានអន្តរជាតិ

ករណីឆ្លងទម្រង់ថ្មី នៃជំងឺកូវីដ-១៩ របស់អង់គ្លេស ទំនងជាមានចំនួន រហូតដល់ទៅ ៣០ ភាគរយ នៃការឆ្លងសរុបរបស់អាមេរិក

វ៉ាស៊ីនតោន ៖ លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូល របស់ប្រទេស បានឲ្យដឹងថា វីរុសឆ្លងទម្រង់ថ្មី ដែលត្រូវបានគេកត់សម្គាល់ឃើញ ដំបូងនៅក្នុងប្រទេសអង់គ្លេស ទំនងជាមានរហូតដល់ ៣០ ភាគរយ នៃការឆ្លងជំងឺកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិក។

លោក Fauci បានឲ្យដឹងក្នុងសន្និសីទកាសែត នៅសេតវិមាន ស្តីពីការរាតត្បាតថា ជំងឺឆ្លងទម្រង់នេះត្រូវបានគេរាយការណ៍ថា មានយ៉ាងហោចណាស់ ៩៤ ប្រទេស ហើយត្រូវបានរកឃើញ នៅក្នុងយុត្តាធិការចំនួន ៥០ នៅក្នុងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយដោយ ដកស្រង់សម្ដី លោក Fauci បានលើកឡើងថា ជំងឺឆ្លងទម្រង់ថ្មី B.1.1.7 គឺអាចចម្លងបាន 50 ភាគរយ ហើយទំនងជាបណ្តាល ឱ្យមានជំងឺធ្ងន់ធ្ងរថែមទៀត ។

មន្ត្រីសុខាភិបាលសាធារណៈ និងអ្នកជំនាញមានការព្រួយបារម្ភ ជាពិសេសចំពោះ ការឆ្លងទម្រង់ថ្មីនេះ ព្រោះមេរោគអាចស៊ាំ នឹងការព្យាបាលអង្គបដិប្រាណ និងវ៉ាក់សាំង ។

លោក Fauci បានជម្រុញ ឲ្យជនជាតិអាមេរិក ចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត ដើម្បីចៀសវាងការរីករាល ដាលផ្សេងៗ។

យោងតាមទិន្នន័យ របស់មជ្ឈមណ្ឌលការពារ និងបង្ការជំងឺសហរដ្ឋអាមេរិក បានឲ្យដឹងថា សរុបចំនួន ៥,៧៩៥ ករណីហើយ នៃការឆ្លងនៃមេរោគឆ្លង ទម្រង់ថ្មីនេះ៕

ដោយ ឈូក បូរ៉ា

To Top
×