វ៉ាស៊ីនតោន៖ យោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត បានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត និងបានសម្លាប់ និងចាប់ដាក់គុកក្រុមបាតុករនៅក្នុងប្រទេស ដែលគេស្គាល់ថា ជាប្រទេសភូមា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយដែលមានឈ្មោះថា Taboola។ ការប្រកាសរបស់ថៃកាលពីថ្ងៃច័ន្ទ មិនបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយឡែកលើប្រទេសមីយ៉ាន់ម៉ា ដោយបានថ្កោលទោសការសម្លាប់រង្គាលលើ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានផ្អាកកិច្ចព្រមព្រៀង...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែមីនានេះ អំពីមហិច្ឆិតា របស់ប្រទេសចិន ក្នុងការច្បាម យកតំបន់មជ្ឈិមបូព៌ាទាំងមូល នៅពេលខាងមុខ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង សន្តិសុខ យ៉ាងយូរបំផុតរយៈពេល២៥ឆ្នាំទៀត ។ CNBC បានអោយដឹងថា អ៊ីរ៉ង់ជាប្រទេសច្រកទ្វារដ៏សំខាន់ របស់ប្រទេសចិន...
វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋាភិបាលអាមេរិក បានដាក់សម្ពាធការទូតលើសម្ព័ន្ធមិត្ដកូរ៉េខាងត្បូង ឲ្យចូលរួមចំណែកដល់ក្រុមចម្រុះយោធាដឹកនាំដោយ សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩០-៩១ ដោយលើកឡើងថា តួនាទីរបស់ខ្លួនអាចប៉ះពាល់ ដល់ដំណើរអនាគតនៃទំនាក់ទំនងទ្វេភាគី។ សម្ពាធនោះដែរបានកើតឡើង នៅពេលដែលលោក បាន គីមូន ដែលជាអគ្គនាយករងទទួលបន្ទុកកិច្ចការបរទេសសហរដ្ឋអាមេរិក នៅក្រសួងការបរទេសក្រុសេអ៊ូល បានជួបជាមួយលោក Carl Ford ដែលជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលដ៏ខ្លីមួយ មុនប្រតិបត្ដិការវារប្រហារប្រឆាំងនឹងអ៊ីរ៉ាក់។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក Katherine Tai តំណាងឲ្យពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបញ្ឈប់រាល់ការទាក់ទងជាមួយមីយ៉ាន់ម៉ា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០១៣ រហូតដល់ការវិលត្រឡប់ របស់រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ ។ គួរបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសនៅថ្ងៃច័ន្ទនេះថា ពលរដ្ឋអាមេរិកាំងពេញវ័យចំនួន ៩០ ភាគរយនឹងមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣សប្តាហ៍នេះបើយោងតឆមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមានថា ខណៈដែលជនជាតិអាមេរិកពេញវ័យ ៩០ ភាគរយនឹងមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី១៩ ខែមេសា នៅសល់ ១០ ភាគរយទៀតនឹងមានសិទ្ធិទទួលបាននៅថ្ងៃទី០១ ខែឧសភា។...
ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក តេង ភីស៊ាន ជាតំណាង និងសមាជិក សមាជិកា នាំយកអំណោយទៅឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ អំណោយរួមមានៈ ទឹកបរិសុទ្ធចំនួន១០០កេស, មីថៃចំនួន៨កេសធំ, អាល់កុលចំនួន១០កាន, ម៉ាសចំនួន១០០ប្រអប់,...
ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ក្លាយជាក្រុមហ៊ុនដៃគូ ដ៏មានទំនុកចិត្តបំផុត សម្រាប់អតិថិជនគ្រប់រូប ដែលយើងផ្តល់នូវសេវាកម្មថ្មី ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា នោះគឺ“VET បញ្ញើទាន់ចិត្ត” ដឹករហ័សម៉ង! ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស សូមជូនដំណឹង ដល់អតិថិជនទាំងអស់ ឲ្យបានជ្រាប់ថា យើងបានចាប់ផ្តើម នូវសេវាកម្មថ្មីដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១...
វ៉ាស៊ីនតោន៖ បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងនៃជំងឺកូវីដ-១៩ទម្រង់ថ្មីជាង ១០,០០០ ករណី ដែលបង្កឡើងដោយវីរុសនេះខណៈអ្នកជំនាញបានព្រមានអំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០,៩៨៥ ករណី ដែលរាយការណ៍ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) គិតត្រឹមថ្ងៃអាទិត្យមាន ១០,៥៧៩ ករណីត្រូវបានបង្កឡើងដោយវីរុសទម្រង់ថ្មី ដែលត្រូវបានគេស្គាល់ថា B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។ ក្នុងនោះមាន ២៨៨ ករណីនៃការឆ្លងមេរោគថ្មីដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងដែលគេហៅថា...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ប្រភពចេញការទូតបានឲ្យដឹង កាលពីថ្ងៃច័ន្ទ (ចក្រភពអង់គ្លេស) ថា អង់គ្លេសបានអំពាវនាវ ឱ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលក្រុមបាតុករប្រឆាំង រដ្ឋប្រហារត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ ។ ប្រភពដបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៥រូប...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្នុងនោះព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត...