បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសហូឡង់បានក្លាយទៅជា ប្រទេសចុងក្រោយគេមួយដែលបានសម្រេចចិត្ត ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយបារម្ភអំពី ផលប៉ះពាល់ជាអវិជ្ជមានរបស់វ៉ាក់សាំងនៃ Oxfordមួយនេះ។ អង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ខ្លួនគឺមិនអាចរកឃើញភស្តុតាង ណាមួយដែលអាចនិយាយថា AstraZenecaនឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកជំងឺ ឬបញ្ហាកំណកឈាមនោះទេ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើម ធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ របស់ប្រទេសចិន ដែលមានឈ្មោះថាSinovac Biotech ហើយដែលជាផ្នែកមួយនៃ កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បានឲ្យដឹងថាវ៉ាក់សាំង CoronaVac នឹងចាប់ផ្តើមធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ហើយបន្តលោកគឺនឹងក្លាយទៅជាមនុស្សដំបូងគេ ដែលទទួលយកការចាក់វ៉ាក់សាំងនេះ នៅក្នុងរដ្ឋ...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ កូនៗទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលជាមនុស្សដំបូងនៅកម្ពុជាទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ទទួលបានអាហារូបករណ៍ពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសិក្សារយៈពេល ១២ឆ្នាំ នៅសាលាប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២)...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសថា ចាប់ពីទី១៦-៣១ខែមីនា ប្រេងសាំងធម្មតាមានការឡើងតម្លៃពី ៣៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣៣៥០រៀល បើប្រៀបធៀបទៅនឹងកន្លះខែមុនឡើង ៥០រៀល ទាំងប្រេងសាំង និងម៉ាសូត៕
ភ្នំពេញ៖ នៅថ្ងៃទី១៥ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់មន្ទីរពេទ្យ៤ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងផ្តល់សេវា...
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីលោក សោម សុធា អគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង...
បរទេស៖ កងទ័ពរបស់ប្រទេសថៃ កំពុងរៀបចំជំរុំបណ្តោះអាសន្ននៅខេត្តរ៉ាណុង និងឆុំផុន សម្រាប់ជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនពីអំពើហិង្សានយោបាយ ខណៈចំនួនអ្នកស្លាប់ក្នុងចំនោមក្រុមអ្នកតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីនោះ នៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ Santi Sakuntak មេបញ្ជាការនៃក្រុមការងារ Tasp Satri...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះបន្ទាប់ពីការពន្យារពេលដ៏ខ្លី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់គាត់ ដោយសារតែជាអ្នកដំបូងដែលបានទទួលវា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែ្កតាមប្រភព ផ្លូវការមួយបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅយុវជនម្នាក់វិញថា បើមិនល្មើសច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» គ្មានអ្នកណាផាកពិន័យឡើយ ។ ក្នុងនោះសម្តេចក៏បានផ្ញើសារទៀតថា ត្រូវការពារក្រុមគ្រួសារកុំឲ្យឆ្លងជំងឺកូវីដ ។ សម្ដេចតេជោ ឆ្លើយតបបែបនេះ ក្រោយមានយុវជនម្នាក់បានចូលខំមិន ក្នុងហ្វេសប៊ុករបស់សម្ដេច កាលពីថ្ងៃទី១៥ ខែមីនា...