Covid-19

ប្រទេសថៃ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ AstraZeneca វិញ បន្ទាប់ពីផ្អាករយៈពេលខ្លី ដោយសារបញ្ហាសុវត្ថិភាព

បរទេស៖ ក្រុមមន្រ្តីបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះបន្ទាប់ពីការពន្យារពេលដ៏ខ្លី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់គាត់ ដោយសារតែជាអ្នកដំបូងដែលបានទទួលវា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែ្កតាមប្រភព ផ្លូវការមួយបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំង AstraZeneca នៅឯវិមានរដ្ឋាភិបាលនៅម៉ោង ៨ កន្លះព្រឹក មុនពេលចូលរួមកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍។ សមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត ក៏អាចស្ម័គ្រចិត្តទទួលថ្នាំបង្ការនេះដែរ។

សូមជម្រាបថា កាលពីថ្ងៃសុក្រប្រទេសថៃគឺជា ប្រទេសដំបូងបង្អស់នៅខាងក្រៅទ្វីបអឺរ៉ុប ដែលបានផ្អាកការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ AstraZeneca ។ អាជ្ញាធរនៅអៀរឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់ និង ប្រទេស ហូឡង់ បានផ្អាកការប្រើប្រាស់វ៉ាក់សាំង លើបញ្ហាឈាមកក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top