ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែង ទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ឋ ឌីជីថលអំពីការផ្សាយ ពាណិជ្ជកម្មផលិតផល របស់ក្រុមហ៊ុន ទៅជាការផ្សាយ សារអប់រំ វិធានការ “៣ការពារ ៣កុំ” ដោយចំណាយថវិកា ជាង ១៥០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំ ស្ដីពីវិធានការបង្ការ ការឆ្លងជំងឺកូវីដ-១៩។ លោកស្រី គង់...
បរទេស៖ នៅតាមផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា ប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ខណៈដែលស្នូរកាំភ្លើងផ្ទុះឡើងនៅខាងក្រោយ។ បុរសនោះស្ថិតនៅក្នុងការឃុំឃាំង ហើយមិនមានសញ្ញាណណាមួយបង្ហាញថា គាត់បានតស៊ូឡើយ ភ្លាមៗនោះមន្រ្តីម្នាក់បានបាញ់គាត់ពីខាងក្រោយ, ទាត់ធាក់ នៅពេលគាត់ដេកដួលនៅលើដី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ឧប្បត្តិហេតុដែលត្រូវបានថតនៅលើវីដេអូ គឺជារឿងមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលត្រូវបានគេរាយការណ៍ចាប់តាំង ពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រម្សិលមិញនេះសហរដ្ឋអាមេរិក គឺអាចចាក់វ៉ាក់សាំងការពារកូវីដជូនពលរដ្ឋរបស់ខ្លួនបានប្រមាណជា១០១ ១២៨ ០០៥ដូសមកហើយខណៈដែលវ៉ាក់សាំង សរុបដែលបានចែកចាយមានទៅដល់១៣៣ ៣៣៧ ៥២៥ដូសនៅទូទាំងប្រទេស។ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសគឺមានដូចជា Pfizer, Moderna និង Johnson&Johnson ហើយចំនួននេះត្រូវបានគេមើលឃើញថា បានហក់ទៅដល់គោលដៅ ដែលលោកប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានសន្យាចាក់ឲ្យបានក្នុងរយៈពេល១០០ថ្ងៃ...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានស្នើសុំឱ្យពិនិត្យឡើងវិញនូវកម្មវិធីផែនការ គ្រួសាររបស់ប្រទេសនេះដោយនិយាយថា កំណើនប្រជាជនរបស់ប្រទេសហ្វីលីពីន បានធ្វើឱ្យគេមិនអាចអនុវត្តតាមការណែនាំ ទាក់ទងនឹងគម្លាតសុវត្ថិភាពសង្គម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក ឌូទ័រតេ នៅក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត Negros Oriental កាលពីថ្ងៃព្រហស្បតិ៍ថា...
បរទេស៖ ក្រុមបណ្តាប្រទេសសេដ្ឋកិច្ច រីកចំរើនដែលត្រូវបានគេហៅថា G7 នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាសរួមគ្នាមួយ ក្នុងការទាមទារឲ្យរដ្ឋាភិបាល ក្រុងប៉េកាំងដើម្បី ធ្វើការប្តេជ្ញាចិត្តឲ្យបាន ក្នុងការបញ្ចប់ទៅនៃសកម្មភាពជិះជាន់ ទៅលើក្រុងហុងកុងប្រឆាំងទៅនឹង ក្រុមសកម្មជនប្រជាធិបតេយ្យបន្ទាប់ពីចិន កន្លងមកបានធ្វើការផ្លាស់ ប្តូរប្រព័ន្ធបោះឆ្នោតនៅហុងកុង។ សភាជាតិនៃទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍បានឈានទៅដល់ ការអនុម័តនៅកំណែទំរង់ថ្មីមួយដែលខ្លួន បាននិយាយថា គឺជាស្នេហាជាតិហើយក៏ជា វិធីតែមួយគត់ដែលអាច ដំណើរការគ្រប់គ្រងទីក្រុង បានល្អប្រសើរឡើងព្រមទាំង ធានាឲ្យមានប្រព័ន្ធដឹកនាំក្រុងមួយដែល...
ភ្នំពេញ៖ គណៈប្រតិភូសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច) ដឹកនាំដោយលោក ទេស សារ៉ារិទ្ធ និងលោក លីវ ស៊ាវគ័ង សហប្រធានសសកច នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានយកនាំជាបរិក្ខាបរិភោគ កុំព្យូទ័រ ព្រមទាំងម៉ាស មួយចំនួនជូនដល់ មន្ទីរពេទ្យកុមារជាតិ ដើម្បីប្រើប្រាស់...
ចិន សង្កត់ធ្ងន់ថា ច្បាប់ថ្មីស្ដីពីការការពារ ដែនសមុទ្រ របស់ខ្លួន មិនផ្តោតលើប្រទេស ជាក់លាក់ណាមួយនោះទេ ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ច្បាប់ថ្មីដ៏ចម្រូងចម្រាសរបស់ប្រទេសនេះ អនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួន ប្រើប្រាស់អាវុធក្នុងដែនទឹក ដែលខ្លួនអះអាងថា “មិនផ្តោតលើប្រទេស ជាក់លាក់ណាមួយនោះទេ” ខណៈដែលសម្តែងក្តីសង្ឃឹម សម្រាប់ការរីកចម្រើនបន្ថែមទៀត នៅក្នុងទំនាក់ទំនង...
បរទេស៖ មុននេះលោក Thomas Andrews អ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិស្តីពីស្ថានភាព សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្ម ទៅលើយោធា របស់ប្រទេសនេះ ដែលបានកាន់អំណាចនៅប្រទេស មីយ៉ាន់ម៉ា ជុំវិញការរំលោភសិទ្ធិមនុស្សជាច្រើន ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើការប្រកាស ក្នុងការទទួលស្គាល់ និងអនុម័ត វ៉ាក់សាំង Johnson&Johnson ដើម្បីអាចយកទៅប្រើប្រាស់ជាបន្ទាន់ ជាមួយនឹងវ៉ាក់សាំង មួយចំនួនទៀត។ គួរឲ្យដឹងដែរថាវ៉ាក់សាំង J&J បានក្លាយទៅជាវ៉ាក់សាំងទី៣ ហើយដែល WHO បានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំង Pfizerនិង AstraZeneca...
បរទេស ៖ នៅពេលថ្មីនេះ នាវាពិឃាតសមត្ថភាព មីស៊ីល សហរដ្ឋអាមេរិក USS John Finn បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។ យោងតាមកងទ័ពជើងទឹកអាមេរិក ការធ្វើដំណើរឆ្លងកាត់របស់នាវាពិឃាតសមត្ថភាពមីស៊ីលនេះ គឺត្រូវបានធ្វើឡើង...